Connect with us

ចរាចរណ៍

៤៥ ថ្ងៃ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ ឃាត់មធ្យោបាយជិះបញ្ច្រាសសរុប ១៥១ គ្រឿង ធ្វើកិច្ចសន្យា និងណែនាំ រួចប្រគល់ជូនម្ចាស់វិញ

បានផុស

នៅ

ក្នុង​រយៈពេល ៤៥ ថ្ងៃ មធ្យោបាយ​ជិះ​បញ្ច្រាស​នៅ​លើ​កំណាត់​ផ្លូវ ២១៧ (​មុន្នី​រ៉េត​) សរុប​ចំនួន ១៥១ គ្រឿង ត្រូវ​បាន​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី ១ ធ្វើការ​ឃាត់​ដើម្បី​ធ្វើ​កិច្ចសន្យា និង​ណែនាំ រួច​ប្រគល់​ជូន​ម្ចាស់​វិញ។ នេះ​បើ​តាម លោក ជា សារ៉េត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារ៉េត ចៅសង្កាត់​ស្ទឹងមានជ័យ​ទី ១ បាន​បញ្ជាក់​ថា រយៈពេល ៤៥ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៧ ខែ​មករា ដល់​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៥ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍ អ្នក​ជិះ​បញ្ច្រាស​ទិស នៅ​លើ​កំណាត់​ផ្លូវ ២១៧ (​មុន្នី​រ៉េត​) ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ជាប់​ជាប្រចាំ គឺ ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់ ថ្ងៃ​សុក្រ ជាក់ស្ដែង​រហូត​ដល់​បច្ចុប្បន្ន​នេះ សង្កេត​ឃើញ​ថា​​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ច្រើន ពុំ​សូវ​នាំ​គ្នា​ជិះ​បញ្ច្រាស​ទិស​បន្ត​ទៀត​ឡើយ។

លោក​ចៅសង្កាត់​សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​នេះ ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ រយៈពេល ៤៥ ថ្ងៃនេះ ក្នុង​នោះ ឃាត់​បាន​មធ្យោបាយ​ជិះ​បញ្ច្រាស​សរុប​ចំនួន ១៥១ គ្រឿង ម៉ូតូ​ចំនួន ១៤៧ គ្រឿង និង​ផាស​អាប់​កង់​បី​ចំនួន ៤ គ្រឿង យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ១ រយៈពេល ១ ថ្ងៃ ដើម្បី​ធ្វើ​កិច្ចសន្យា និង​ណែនាំ រួច​ប្រគល់​ជូន​ម្ចាស់​វិញ។

គួរ​ជម្រាប​ថា លោក ជា សារ៉េត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់ និង​ណែនាំ​ដល់​អ្នក​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ ២១៧ (​មុន្នី​រ៉េត​) ចាប់​ពីមុខ​វត្ត​ស្ទឹងមានជ័យ រហូតដល់​ផ្លូវ​កែង​កា​រ៉ា​ស់​សាំង​ភី​ធី​ធី ជិត​ប៉េអឹម​ក្រុង ឲ្យ​ចូលរួម​សហការ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​គណៈ​បញ្ជាការ​សង្កាត់ ក្នុង​ករណី​នៅតែ​បន្ត​លក់ដូរ​រំលោភ​លើ​ផ្លូវ​សាធារណៈ បង្ក​ការ​កកស្ទះ​ចរាចរណ៍ និង​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់​ទៀត​នោះ អាជ្ញាធរ នឹង​ចាត់​វិធានការ​រដ្ឋបាល៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤០ វិនាទី មុន

៤៥ ថ្ងៃ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ ឃាត់មធ្យោបាយជិះបញ្ច្រាសសរុប ១៥១ គ្រឿង ធ្វើកិច្ចសន្យា និងណែនាំ រួចប្រគល់ជូនម្ចាស់វិញ

សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៤០០ លាន ពីការនាំចេញស្រូវ-អង្ករនា២ខែដំបូងឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

បារាំង បដិសេធ​ការ​ដក​កងទ័ព​អ៊ុយក្រែន ក្រោយ​បទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ ប្រជាជន Greenland​ បោះឆ្នោត​ប្តូរ​មេដឹកនាំ ​ក្នុងកាលៈទេសៈផ្លាស់ប្តូរ​​​​​អនាគត​កោះ​នេះ​​

នយោបាយ១៤ នាទីutes មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម