Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវនិយោជកយកចិត្តទុកដាក់ថែទាំសុខភាព កម្មករ-និយោជិត ក្នុងពេលអាកាសធាតុក្ដៅខ្លាំង

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំង​អស់​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​របស់​កម្មករ-និយោជិត​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ដើម្បី​ជៀសវាង​នូវ​ការ​ដួល​សន្លប់ ឬ​បញ្ហា​ផ្សេងៗ ដែល​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១២ មីន នេះ​ថា«រដូវក្តៅ​បាន​ឈានចូល​មកដល់​ហើយ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​និយោជក​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ និង​សុវត្ថិភាព​ដល់​កម្មករ-និយោជិត​ ក្នុងនោះ​ត្រូវ​លើកកម្ពស់​ការទទួលខុសត្រូវ​លក្ខខណ្ឌ​ការងារ ការ​គោរព​ច្បាប់​ការងារ រៀបចំ​កន្លែងធ្វើការ​ឱ្យ​មាន​ផាសុកភាព ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ​មាន​កង្វារ មាន​ម៉ាស៊ីន​ស្រូប​កម្ដៅ ដាក់​ម៉ាស៊ីន​ត្រជាក់​ ឬ​ផ្លាស់ប្ដូរ​ដំបូល​ការពារ​ពន្លឺ​ថ្ងៃ​ ឬ​ឧស្សាហ៍​បាញ់​ទឹក​ឱ្យ​មាន​ភាព​ត្រជាក់​នៅ​កន្លែងធ្វើការ ត្រូវ​មាន​រៀបចំ​កន្លែង​សង្គ្រោះ​បឋម ​ដើម្បី​ជួយសង្គ្រោះ​ករណី​មាន​កម្មករ-និយោជិត​ មានការ​ដួល​សន្លប់ ឬ​ករណី​ផ្សេងៗ ​ទៀត​ ដែល​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​នេះ​»។

លោក កត្តា អ៊ន ក៏បាន​ណែនាំ​ដល់​កម្មករ-និយោជិត​ ត្រូវ​ហូប​ទឹក​ឱ្យ​បាន​ច្រើន​ និង​ទៀងទាត់​ ដើម្បី​ឱ្យ​ខ្លួនប្រាណ​មាន​ទឹក​គ្រប់គ្រាន់​ទប់ទល់​នឹង​កម្ដៅ​ និង​កុំ​ទទួលទាន​ភេសជ្ជៈ​ផ្អែមៗ ព្រោះ​វា​មិនអាច​ធ្វើ​ឱ្យ​បាត់​ស្រេកទឹក​បានទេ​ ត្រូវ​ស្លៀក​សំលៀកបំពាក់​តាម​រដូវ​ និង​ពេលធ្វើ​ដំណើរ​កាត់​ថ្ងៃ​ត្រូវ​ពាក់​មួក​ និង​មាន​ឆត្រ​បាំង​ពន្លឺ​ ត្រូវ​បរិភោគ​អាហារ​មាន​សុខភាព និង​អនាម័យ និង​មាន​វីតាមីន និង​ជៀសវាង​បរិភោគ​អាហារ​ទាំងឡាយ​ណា​ដែល​អាច​បង្ក​ឱ្យ​ឆ្លង​មេរោគ​បណ្តាល​ឱ្យ​ចុកពោះ រាករូស ឬ​ប៉ះពាល់​សុខភាព។ ក្នុង​ករណី​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​រាយការណ៍​អ្នកគ្រប់គ្រង​រោងចក្រ​ចាត់ចែង​ជួយ​សង្គ្រោះ​បឋម​ឱ្យ​បាន​ទាន់​ពេលវេលា។

លើស​ពី​នេះ លោក កត្តា អ៊ន បាន​អំពាវនាវ​ម្ចាស់​រោងចក្រ​សហគ្រាស​ចូលរួម​អនុវត្ត​លក្ខខណ្ឌ​ការងារ និង​បរិស្ថាន ឱ្យ​បាន​ល្អ ដើម្បី​លើក​កម្ពស់​សុខ​សុវត្ថិភាព​ដល់​កម្មករ-និយោជិត នៅ​កន្លែង​ធ្វើការ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា ថ្មីៗ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ក្រើនរំលឹក​សាជាថ្មី​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​ចូលរួម​ពង្រឹង​ការ​អនុវត្ត​នូវ​វិធានការ បង្ការ​អគ្គិភ័យ និង​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ-និយោជិត សំដៅ​ធានា​បាន​នូវ​បរិយាកាស​នៅ​កន្លែង​ធ្វើការ​ប្រកប​ដោយ​សុវត្ថិភាព ទប់ស្កាត់​បាន​នូវ​គ្រោះ​អគ្គិភ័យ និង​ករណី​ដួល​សន្លប់​តាម​សហគ្រាស​គ្រឹះស្ថាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

Sokha Hotels

ព័ត៌មានពេញនិយម