ព័ត៌មានជាតិ
ចោទប្រកាន់បុរសម្នាក់ចេញ សែកអត់លុយ
បុរសម្នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចចោទប្រកាន់ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធបទល្មើសចេញសែកអត់លុយអោយទៅម្ចាស់បំណុល ។
ជនជាប់ចោទ ដែលត្រូវបញ្ជូនអោយចៅក្រមសើបសួរបន្តនីតិវិធីនេះឈ្មោះ កែន ប៊ុនរ៉ាឌី អាយុ៤២ឆ្នាំ គ្មានទីលំនៅ និងមុខរបរពិតប្រាកដ ។ ជននេះត្រូវបាននគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី ០៤វិច្ឆិកា ឆ្នាំ២០២០ តាមដីកាបញ្ជាអោយចាប់ខ្លួនរបស់លោក ប្លង់ សុផល ហើយត្រូវបានបញ្ជូនមកសាលាដំបុូងនៅថ្ងៃទី ០៥វិច្ឆិកា ។ ក្នុងនោះក្រោយកាសាកសួរ លោកព្រះរាជអាជ្ញារង ឆាយ ហុង បានសម្រេចចោទប្រកាន់ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ហើយបញ្ជូនអោយចៅក្រមសើបសួរចាត់ការបន្តតាមនីតិវិធី ។
ប្រភពព័តិមានពីសាលាដំបូងបានអោយដឹងថា បុរសឈ្មោះ កែន ប៊ុនរ៉ាឌី នេះមានសំណុំរឿងព្រហ្មទ័ណ្ឌចំនួន២ផ្សេងទៀតនៅក្នុងចំណាត់ការរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងនៅឡើយ ៕
មករា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១០ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ