Connect with us

ជីវិតកម្សាន្ដ

Cardi B បាចលុយរាប់លានដុល្លារ បង្ហាញភាពហ៊ឺហារក្នុងក្លិប ដូចមហាសេដ្ធី

បានផុស

នៅ

តារាចម្រៀងរ៉េប Cardi បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងកាន់លុយដុល្លារទាំងបាច់ៗ បាចឡើងទៅលើ រួចបញ្ចេញសកម្មភាពរាំងបណ្ដើរច្រៀងបណ្ដើរ នៅក្នុងក្លិបមួយនៃសាធារណរដ្ឋដូមីនីកែន លើទឹកដីអាមេរិក។

តាររយៈវីដេអូនោះ តារារ៉េបដែលឈ្នះពានរង្វាន់ Grammy បាន​ស្លៀកពាក់​ឈុត​ពណ៌​ផ្កាឈូក ដោយបញ្ចេញសកម្មភាពដើរ​ចូល​ក្លឹប​ដែល​ប្រដាប់​ដោយ​លុយ​កាក់រាប់លានដុល្លារក្នុងដៃ ហើយក្រោយមកនាងក៏ទាញលុយទាំងនោះបាចឡើងទៅលើភ្លាំៗ។ ភ្លាមៗនោះដែរ ហ្វូងមនុស្សដែលនៅនៅជុំវិញតារាស្រីស្រាប់តែធ្វើតាមនាង ព្រមទាំងស្រែក​ហ៊ោឡើងមក ខណៈអ្នកខ្លះ កាន់កាមេរ៉ា​បំភ្លឺ​ហាក់សប្បាយរីករាយនឹងទិដ្ធភាពបែបនេះខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពរបស់តារារ៉េបវ័យ៣២ឆ្នាំក្នុងក្លិបកម្សាន្ត បានធ្វើឲ្យមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកទស្សនា។ អ្នក​ខ្លះ​ចោទ​សួរ​ពី​រឿង​ហួសហេតុ​នេះ ដោយ​ឆ្ងល់​ថា​ នាង​ដុត​លុយ​ប៉ុន្មាន​យប់​នោះ? តើ​នោះ ​គ្រាន់​តែ​ជា​ការលេងសើចរបស់នាងឬ​មាន​អត្ថន័យ​ជ្រៅ​ជាង​នេះ​ ។

យ៉ាងណាមិញ​ កាលពេលកន្លងមក ក្រុមអ្នករិះគន់ជាច្រើនបានចោទសួរអំពីបញ្ហាហិរញ្ញវត្ថុរផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីវីដេអូដែល Cardi B ពាក់អាវរដូវរងាចំនួន ៤ ពី Shein ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលបង្កើតឡើងនៅប្រទេសចិន និងត្រូវគេស្គាល់ថាជាយីហោសម្លៀកបំពាក់តម្លៃទាបបំផុត។ នាពេលនោះ តារាស្រីបានឆ្លើយតបផូងៗថា ខ្លួនតែងតែចំណាយប្រាក់ ៣លានដុល្លារក្នុងមួយខែ ហើយអាចទិញអ្វីដែលនាងចង់បានថែមទៀតផង៕

@much

What post-break-up stage is this?!😭 via itsbizkitt/IG #cardib #offset

♬ original sound – MuchMusic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Cardi B បន្ទោសលោក ត្រាំ ថា ធ្វើឲ្យខូចស្បែកជើងប្រណិត និងទារសំណងជាថ្នូរឲ្យពូបង្កើតវិលមកអាមេរិកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

នយោបាយ១ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

Sokha Hotels

ព័ត៌មានពេញនិយម