Connect with us

កីឡា

ស្វាយរៀងខាប់ លើកទី៧ សប្តាហ៍ទី​៣ ​មាន​៦​គូចុង​សប្តាហ៍នេះ

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ ស្វាយរៀងខាប់ លើក​ទី៧ ឈាន​ដល់​សប្តាហ៍​ទី​៣ នា​ចុង​សប្តាហ៍​នេះដោយ​មាន​ការ​ប្រកួត​​៦​គូ​នា​ថ្ងៃ​សៅរ៍-អាទិត្យ ទី​១៥-១៦ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ទី​លាន​វិទ្យាល័យ ហ៊ុនសែន ស្វាយរំពារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​​ប្រកួត​សប្តាហ៍​ទី៣ ឈាន​ដល់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​លើក​ទី​២ សម្រាប់ក្រុម​ភូមិហ៊ីង ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយរៀង ក្រុមកាំភ្លើង​ធំ និង​ក្រុម​គោព្រៃ​កោះ​ក្បាន បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​សប្តាហ៍​ទី១។ ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ មាន​៣​គូ និង​ថ្ងៃ​អាទិត្យ​ មាន​៣​គូ ដោយ​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​​ពី​ម៉ោង​​៨​ព្រឹក និង​ចាប់​ពី​ម៉ោង​​១:៣០​នាទី​រសៀល​រហូត​ដល់​ម៉ោង​៣:៣០​នាទី​រសៀល។

កម្មវិធី​ប្រកួត​សប្តាហ៍​ទី​៣

  • CRS Sports vs យុវជន​ខ្មែរ​ខេមរា (សៅរ៍ ម៉ោង​៨ព្រឹក)
  • មេសរថូក អេហ្វស៊ី vs ហនុមានពោធិ៍ថ្មី (សៅរ៍ ម៉ោង​១:៣០​នាទី​រសៀល)
  • ភូមិហ៊ីង vs ស្នងការ​ស្វាយរៀង (សៅរ៍ ម៉ោង​៣:៣០​នាទី​រសៀល)
  • សាលា​ចំរើន​សូនីតា vs សាំម៉ូរ៉ៃ​ភូមិតាកឹង (អាទិត្យ ម៉ោង​៨​ព្រឹក
  • សសយក ឃុំត្នោត vs ភូមិ​យើង អេហ្វស៊ី (អាទិត្យ ម៉ោង១:៣០​នាទី​រសៀល)
  • ក្របីព្រៃកោះ​ក្បាន vs កាំ​ភ្លើង​ធំ (​អាទិត្យ ម៉ោង​៣:៣០​នាទី​រសៀល)

លទ្ធផល​សប្តាហ៍​ទី​២

  • សាកល​ស្វាយរៀង ៦-១ ពពែត អេហ្វស៊ី
  • សាមគ្គីកីឡា ០-៥ ស្វាយទាប អេហ្វស៊ី
  • លីងគួត អេហ្វស៊ី ២-១ បក្សី​ស្វាយរៀង​

លទ្ធផល​សប្តាហ៍​ទី១

  • កាំ​ភ្លើង​ធំ ១៤-០ ភូមិ​ហ៊ីង
  • Team យើង ២-១ ភូមិកណ្តាល​ខាង​លិច
  • គោព្រៃ​ភូមិស្វាយធំ ០-៥ ព្រះ​ខ័ន​រាជ​ស្វាយរៀង​អាយុ​១៨​ឆ្នាំ
  • ស្នង​ការ​ខេត្ត​ស្វាយរៀង ១៨-២ ក្របីព្រៃ​កោះ​ក្បាន
  • ឆ្មាបុងបុង ០-៤ សសយក ស្រុក​កំពង់រោទិ៍
  • យុវជន​ចុង​ព្រែក ១-១ សសយក ស្រុក​រមាស​ហែក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

Sokha Hotels

ព័ត៌មានពេញនិយម