Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ដាក់បញ្ជា ត្រូវកម្ចាត់ទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ឲ្យបានលឿនបំផុត

បានផុស

នៅ

ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់ Kursk ចាប់តាំងពីអ៊ុយក្រែនបើកការវាយលុកទីនោះក្នុងខែសីហាឆ្នាំ២០២៤, មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យកងម្លាំង ត្រូវកម្ចាត់កងទ័ពអ៊ុយក្រែនដែលឈ្លានពានតំបន់នោះឲ្យបានលឿនបំផុត។

លោកពូទីន ធ្វើទស្សនកិច្ចទៅកាន់តំបន់ Kursk (រូបថត៖ វិមានក្រឹមឡាំង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ លោកពូទីន បានចុះទៅប៉ុស្តិ៍បញ្ជាការក្នុងតំបន់ Kursk ដោយជួបជាមួយមេទ័ពជាច្រើនរូប ហើយពិនិត្យរបាយការណ៍អំពីវឌ្ឍនភាពនៅលើសមរភូមិ។

លោកពូទីននិយាយថា «គោលដៅរបស់យើង គឺត្រូវកម្ចាត់សត្រូវនៅលើទឹកដី Kursk ឲ្យបានលឿនបំផុត ហើយទីក្រុងមូស្គូ នឹងពិចារណាបង្កើតតំបន់សន្តិសុខ នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនដែលឈ្លានពានក្នុងតំបន់នេះ គួរតែចាត់ទុកជាភេរវករ រួមទាំងអ្នកប្រយុទ្ធដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់នោះផងដែរ»។

លោកពូទីន ធ្វើទស្សនកិច្ចទៅកាន់តំបន់ Kursk (រូបថត៖ វិមានក្រឹមឡាំង)

ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន មិនបានលើកឡើងពីបទឈប់បាញ់ដែលរៀបរៀងដោយអាមេរិក និងទទួលបានការឯកភាពពីភាគីអ៊ុយក្រែនរួចទៅហើយ នោះទេ។

ដំណើរទស្សនកិច្ចរបស់លោកពូទីន កើតឡើងចំពេលមានសេចក្តីរាយការណ៍ថា កងទ័ពរុស្ស៊ីកំពុងឡោមព័ទ្ធកម្លាំងអ៊ុយក្រែននៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។

លោកពូទីន ធ្វើទស្សនកិច្ចទៅកាន់តំបន់ Kursk (រូបថត៖ វិមានក្រឹមឡាំង)

បើតាម​ការ​បញ្ជាក់​របស់​ប្រធាន​អគ្គសេនាធិការ​ចម្រុះលោក Valery Gerasimov, គិតត្រឹមពេលនេះ ទឹកដី៨៦%ត្រូវរំដោះបាន ហើយសត្រូវកំពុងបាក់ទ័ពយ៉ាងខ្លាំង។

សូមបញ្ជាក់ថា ប្រតិបត្តិការរបស់ទីក្រុងមូស្គូនៅតំបន់ Kursk កំពុងឈានចូលដល់ដំណាក់កាលចុងក្រោយហើយ ពោលគឺមានរយៈពេលប្រាំពីរខែ បន្ទាប់ពីអ៊ុយក្រែន បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល និងដណ្តើមបានផ្នែកមួយនៃទឹកដីរបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម