Connect with us

ព័ត៌មានជាតិ

លោក ស សុខា៖ បញ្ហាគ្រឿងញៀននៅកម្ពុជា បើគ្មានមន្ត្រីខ្លះកាងពីក្រោយទេ   បញ្ហានេះមិនធំដុំឡើយ 

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា លើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើគ្មានមន្ត្រីខិលខូចមួយចំនួននៅកាងពីក្រោយទេ បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ ជុំវិញបញ្ហានេះ លោក ព្រមានអនុវត្តច្បាប់លើមន្ត្រីទាំងនោះតែម្ដង។ លោក ស សុខា ថ្លែងបែបនេះ  ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រៀបចំឡើងនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ ស្រង់សម្ដីចេញផ្សាយឱ្យដឹងថា នៅក្នុងពិធី លោក ស សុខា ថ្លែងបែបនេះ ៖ «បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ »។

ការថ្លែងរបស់លោក ស សុខា នាពេលនេះ គឺបន្ទាប់កាលពីពាក់កណ្ដាលខែមករា អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅតុលាការ ក្រោយរកឃើញ វរៈសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការខេត្តតាកែវ កាងនៅពីក្រោយបញ្ហាគ្រឿងញៀនដូចជា ទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀនរយៈពេល៤ ឆ្នាំ ជាថ្នូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន, មិនចាប់អ្នកលក់គ្រឿងញៀន ដែលមានដីកាចាប់ខ្លួនពីតុលាការ, កែសំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់មកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀន, ពេលអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកមានផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុយ, បទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាងគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។

ពីពិធីដដែល ដើម្បីដោះស្រាយបញ្ហា​នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​    ព្រមានឱ្យមន្ត្រីខិលខូចលើ្មសច្បាប់ ដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ឱុ្យខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។ 

ឧបនាយករដ្ឋមន្ត្រី ស សុខា ដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ថាចាប់ពីពេលនេះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។

គួរឱ្យដឹងថា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ«សម្អាតផ្ទះយើង» ដោយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរ ពោលគឺមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយ ដោយបណ្ដេញចេញពីក្របខ័ណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់។ មិនត្រឹមតែអ្នកដែលជួញដូរនោះទេ មន្ត្រីស៊ីវិល និងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀន តួយ៉ាងក្រសួងមហាផ្ទៃ ក៏បានអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការសេពគ្រឿងញៀននេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួង គ្រោងចងក្រងសាលក្រមទុកទោះកាត់ក្ដីផ្ដល់យុត្តិធម៌ ឬអយុត្តិធម៌ ដើម្បីទុករៀនធ្វើតាម និងចៀសវាង

ក្រុមហ៊ុនកម្ចីអន​ឡាញ
សន្តិសុខសង្គម៦ នាទីutes មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនកម្ចីអន​ឡាញ​ខុសច្បាប់

កីឡា៧ នាទីutes មុន

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ពិសិដ្ឋ អំពាវនាវ​មហាជន​ និង​បណ្ដា​ក្រុមហ៊ុន​​ជួយ​គាំទ្រ​ថ្នាល​គុន​ខ្មែរ​

ព័ត៌មានជាតិ៩ នាទីutes មុន

សាលាយោធាមួយទៀតបានបើកការដ្ឋានសាងសង់ សម្រាប់ជំរុញការហ្វឹកហ្វឺនជំនាញដល់កងទ័ព

ជីវិតកម្សាន្ដ១០ នាទីutes មុន

មូលហេតុការស្លាប់តារា Mukbang ទួរគី ក្នុងអាយុ២៤ ឆ្នាំ ជានិន្នាការញ៉ាំអាហារច្រើនហួសប្រមាណ

Sokha Hotels

ព័ត៌មានពេញនិយម