Connect with us

កីឡា

និស្សិត​ផ្នែក​គ្រប់គ្រង​ ប៉ាល់ ស្រីនីត​ ឈ្នះ​មេដាយ​មាស​​ និង​ប្ដេជ្ញា​ចូលរួម​អភិរក្ស​គុនមរតក​ដូនតា​

បានផុស

នៅ

កីឡា​ការិនី​ ប៉ាល់​ ស្រីនីត​ និង​ជា​និស្សិត​ផ្នែក​គ្រប់គ្រង​ បាន​ឈ្នះ​មេដាយ​មាស ១គ្រឿង​លើ​វិញ្ញាសា​ប្រយុទ្ធ​ នៃ​ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ស្របពេល​នេះ​រូប​គេ​ប្ដេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង​ចូលរួម​អភិរក្ស​មរតក​​ក្បាច់គុន​ខ្មែរ​មួយ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេកសហព័ន្ធ

និស្សិត​ផ្នែក​គ្រប់គ្រង​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ទើប​តែ​ហ្វឹកហាត់​បាន​ជិត​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ និង​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ល្បុក្កតោ​នេះជា​លើក​ទី១​ ។​ ដើមចម​ដែល​នាំ​ឲ្យ​រូប​គេ​បាន​ហ្វឹកហាត់​គុន​ល្បុក្កតោ​​ក៏​ដោយ​សារ​តែ​នៅ​ឯ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​មាន​ក្លឹប​នៅ​ទីនោះ។​

រូបភាពផេកសហព័ន្ធ

បន្ទាប់​ពី​បាន​ហ្វឹកហាត់​រួច​មក​និស្សិត​ឆ្នាំ​ទី២​ ខាង​លើ​នេះ​ជាប់​ចិត្ត​ស្រឡាញ់​ជា​ខ្លាំង​ និង​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ចូលរួម​អភិរក្ស​ល្បុក្កតោ​ឲ្យ​នៅ​គង់វង្ស​សំបូរ​ធនធាន​ដើម្បី​ស្នង​ពី​រៀមច្បង។​ មួយ​វិញ​ទៀត​ការ​ហ្វឹកហាត់​ល្បុក្កតោ​នេះ​ដើម្បី​មាន​សុខភាព​ល្អ​ផង​ដែរ​ និង​ធ្វើ​ឲ្យ​កាយសម្បទា​ ប្រាជ្ញា​ស្មារតី​រហ័សរហួន​ ពិសេស​គ្រប់គ្រង​អារម្មណ៍​ ឬ​ស្ថានការណ៍​អាក្រក់​ផ្សេងៗ។​

ប៉ាល់​ ស្រីនីត បន្ថែម​ទៀត​ថា​ខ្លួន​នឹង​បន្ត​ហ្វឹកហាត់​ក្បាច់​គុន​នេះ​តទៅ​មុខ​ទៀត​ និង​ព្យាយាម​ផ្សព្វផ្សាយ​ដល់​សាច់ញាតិ​​ ឬ​ដល់​ប្រជាជន​ទូទៅ​ឲ្យ​បាន​ដឹង​សារសំខាន់​ និង​អត្ថប្រយោជន៍​ នៃ​ការ​ហ្វឹកហាត់​កីឡា​គុន​ល្បុក្កតោ​នេះ។​

ប៉ាល់ ស្រីនីត ពេលផ្ដួលដៃគូ

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ ប៉ាល់ ស្រីនីត​ បាន​ឈ្នះ​មេដាយ​មាស​ ១គ្រឿង​លើ​វិញ្ញាសា​ប្រយុទ្ធ​នារី​ ទម្ងន់​ ៤៣-៤៦​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ដែល​ធ្វើ​ឡើង​នៅ​សាល​ការ៉ាតេ​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី៩​ ដល់​ ១១​ ខែ​មីនា​ ២០២៥។​ ចំពោះ​លទ្ធផល ​នៃ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះគឺ ​លេខ១​ ក្រុម​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​ មាស៥​ សំរឹទ្ធ១​, លេខ២​ ក្រុម​អង្គរមាន​ឬទ្ធិ​ មាស៣​ ប្រាក់២​ សំរឹទ្ធ២​, លេខ៣​ ក្រុម​ល្បុក្កតោ​​តារាជ​ មាស៣​ សំរឺទ្ធ១​ និង ក្រុម​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ មាស២​ សំរឹទ្ធ២៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម