Connect with us

សេដ្ឋកិច្ច

កសិករផ្អាកផលិតអំបិលមួយខែ រង់ចាំអាកាសធាតុអំណោយផល

បានផុស

នៅ

សហគមន៍​ផលិត​អំបិល​កំពត-កែប បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​ជា​បណ្តោះអាសន្ន រយៈ​ពេល ១ ខែ ដោយ​សារ​បញ្ហាអាកាសធាតុ​មិន​អំណោយផល​ប៉ះពាល់​ដល់​ខ្សែចង្វាក់​ផលិតកម្ម​អំបិល​​នៅ​ដើមរដូវ​ឆ្នាំនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ណារិន ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ នេះថា ផលិត​កម្ម​អំបិល​រដូវកាលថ្មី ​បាន​ចាប់​ផ្តើមតាំងពីខែតុលា ឆ្នាំ ២០២៤​ មក ដែល​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​អាច​ប្រមូល​ផល​បាន​ខ្លះ​ៗ ​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​។

លោកបញ្ជាក់ថា ការប្រមូលផលផ្អាករយៈពេល ៣០ ថ្ងៃ ចាប់ពីចុងខែ កុម្ភៈ និងដើមខែមីនា ដោយសារអាកាសធាតុធ្លាក់ភ្លៀង។

បើតាមលោក ប៊ុន ណារិន ប្រសិន​បើ​អាកាស​ធាតុ​អំណោយ​ផល​ល្អ​ លោក​រំពឹង​ថា ​នឹង​អាច​ផលិត​អំបិល​បានដល់ ១០ ម៉ឺនតោន ​នៅក្នុងឆ្នាំ ២០២៥។

លោក ប៊ុន ណារិន បញ្ជាក់ថា ទោះបីទិន្នផលកើនពិតមែន ប៉ុន្តែតម្លៃអំបិលបន្តធ្លាក់ចុះ​ ដែលតម្លៃ​ជា​មធ្យមអាចលក់បាន ៥ ពាន់រៀល ទៅ ៨ ពាន់រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម នាពេល​បច្ចុប្បន្ននេះ។

យោងតាមក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើ​ផ្ទៃ​ដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧​ហិក​តា)។

កម្ពុជាមានក្រុមផលិតអំបិលចំនួន ១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ១២៨ ៤៧៤ តោន ខេត្តកែប ផលិតបាន ៤០ ៤០៨ តោន​។ ការលក់ចេញបានចំនួន ៧៤ ១៨៥ តោន។

ក្នុង​មួយ​ឆ្នាំៗ​ កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​ ៧-១០​ ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​​ក្នុងស្រុក​។ ក្រៅពី​ផល​អំបិល​ក្នុងស្រុក បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ថៃ និង​វៀតណាម ក៏​តែង​នាំចូល​អំបិល​មក​ដាក់លក់​ផងដែរ​ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមាន​ការ​នាំអំបិលចូលពីបរទេសនោះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ៤៧ វិនាទី មុន

ទោះបកស្រាយ! ខេម យល់ថា ទង្វើអ្នកប្រូម៉ូតផលិតផលរាំស្លុយលើ TikTok ធ្វើឱ្យប៉ះពាល់ខ្លាំងដល់តម្លៃសង្គម និងស្ត្រីខ្មែរ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ហ្សេលេនស្គី ផ្តាំទៅសម្ព័ន្ធមិត្តទាំងឡាយថា ប្រយ័ត្នចាញ់បោកពូទីន រឿងបទឈប់បាញ់

សេដ្ឋកិច្ច២ នាទីutes មុន

កសិករផ្អាកផលិតអំបិលមួយខែ រង់ចាំអាកាសធាតុអំណោយផល

កោះច្រែង
ព័ត៌មានជាតិ៩ នាទីutes មុន

​កោះច្រែង មាន​​រមណីយដ្ឋានកែច្នៃ​មួយ​​ទើប​ង្កើត មាន​កន្លែង​កម្សាន្ត​ចម្រុះ ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​ទៅ​កម្សាន្ត​ឥតដាច់

កីឡា១៣ នាទីutes មុន

និស្សិត​ផ្នែក​គ្រប់គ្រង​ ប៉ាល់ ស្រីនីត​ ឈ្នះ​មេដាយ​មាស​​ និង​ប្ដេជ្ញា​ចូលរួម​អភិរក្ស​គុនមរតក​ដូនតា​

Sokha Hotels

ព័ត៌មានពេញនិយម