Connect with us

ជីវិតកម្សាន្ដ

គ្រាន់តែរឿងសុំបើកលុយ! តារាសម្តែង រ៉េត រ៉ូស ត្រូវរងការស្តីបន្ទោសថា ជាន់ពន្លិចម្ចាស់ផលិតកម្ម

បានផុស

នៅ

ជាថ្មីម្តងទៀត តារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស បានសម្តែងការហួសចិត្តចំពោះម្ចាស់ផលិតកម្មក៏ដូចជាបុគ្គលមួយចំនួនដែលបានរិះគន់ឬស្តីបន្ទោសថា អ្នកស្រីជាន់ពន្លិចម្ចាស់ផលិតកម្ម គ្រាន់តែរឿងសុំបើកលុយកម្រៃថ្លៃថតរបស់ខ្លួនសោះ។

red rose
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ ដូចទស្សនិកជនបានដឹងស្រាប់ហើយកាលពីថ្មីៗកន្លងទៅ តារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស បានទម្លាយរឿងអាក់អន់ចិត្តនិងបានផ្តាំផ្ញើតួសម្តែងជំនាន់ក្រោយមួយចំនួនឱ្យមានការប្រុងប្រយ័ត្នចំពោះបណ្តាផលិតករមួយចំនួនតូចដែលតែងកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់អ្នកសិល្ប:ទាំងចាស់និងថ្មី។

តារាសម្តែង រ៉េត រ៉ូស បានរៀបរាប់ថាខ្ញុំផុសលើ Facebook ហើយដាក់លិខិតទៅសមាគមក៏យូរដែរតែលទ្ធផលស្ងាត់ឈឹងដូចចោរលួចសេះនេះ ហើយជីវិតសិល្បករមិនល្បីដូចខ្ញុំ សង្ស័យតែបែងចែកភពគ្នានៅដូចទឹកនិងប្រេងដូចដែលអូន ខាត់ សុឃីម និយាយមែនទេដឹង។

អ្នកស្រី រ៉េត រ៉ូស បានបន្តថា យើងសុំបើកលុយកម្លាំងញើសឈាមយើងសោះក៏ មានអ្នកឆាតមកស្ដីឲ្យអ្នក ស្រី ដោយគាត់ថាអ្នកស្រីជាន់ពន្លិចម្ចាស់ផលិតកម្មទៅវិញ សុំមិនយល់ទេ លោកព្រះត្រូវចាំផងណាព្រោះមិនបានសុំជំនួយពីអ្នកទេគឺអ្នកស្រីសុំបើកលុយថតចាំឱ្យច្បាស់បើមិនបានជួយសិល្បករចាស់ៗទេ កុំជាន់ពន្លិចបែបនេះ គិតថាអ្នកឯងមិនចាស់មែន? ជីវិតអមតៈមែន?។

គេចាំបានថាតារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស ថ្មីៗនេះ បានដាច់ចិត្តទម្លាយរឿងរ៉ាវនៃការអន់ចិត្ត និងត្អូញត្អែព្រោះម្ចាស់ផលិតកម្ម មិនបើកលុយឱ្យលើកម្រៃថតរឿង ក្នុងនោះអ្នកស្រីក៏បានផ្តាំផ្ញើតួសម្តែងជំនាន់ក្រោយមួយចំនួនឱ្យមានការប្រុងប្រយ័ត្នផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម