កីឡា
កីឡាយុវជនអាស៊ីនៅបារ៉ែន នឹងមានការប្រកួតប្រណាំងសត្វអូដ្ឋ
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នឹងមានកម្មវិធីកីឡាដ៏ពិសេសមួយដោយមានអត្តពលិកចូលរួមនៅក្នុងកីឡាចំនួន ២៤ប្រភេទ ក្នុងប្រភេទអាយុផ្សេងៗគ្នា។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានប្រកាសជាសាធារណៈកាលពីថ្ងៃពុធអំពីប្រភេទកីឡា និងលក្ខខណ្ឌអាយុសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ដែលនឹងប្រារព្ធឡើងនៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ កម្មវិធីនឹងមាន ២៤ប្រភេទកីឡា ជាពិសេសការបន្ថែមការប្រណាំងសត្វអូដ្ឋ បន្ទាប់ពីការទទួលស្គាល់ដោយ World Camelids Sports ជាស្ថាប័នគ្រប់គ្រងកីឡាអូដ្ឋនៅអាស៊ី។
នៅក្នុងលិខិតមួយផ្ញើទៅកាន់គណៈកម្មាធិការជាតិអូឡាំពិកចំនួន៤៥ នៅក្នុងតំបន់ អគ្គនាយក OCA លោក Husain Al Musallam បាននិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលជាមួយគណៈកម្មាធិការរៀបចំកីឡាយុវជនអាស៊ី ‘Bahrain 2025’។ ការដាក់បញ្ចូល កីឡាប្រណាំងអូដ្ឋ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ ទោះបីជាមានតែ ១វិញ្ញាសានៅក្នុងប្រភេទកីឡានេះត្រូវបានគ្រោងទុកសម្រាប់ពេលបច្ចុប្បន្នក៏ដោយ។

ដោយត្រូវបានរៀបចំក្នុងរយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីផែនការដើមក្នុងការធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន ត្រូវបានលុបចោលក្នុងខែធ្នូ ឆ្នាំ២០២៤ លោក Khalid bin Hamad បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនការត្រៀមរៀបចំ ដើម្បីបំពេញតាមតម្រូវការទាំងអស់សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនប្រកបដោយជោគជ័យ និងបញ្ជាក់ពីតម្រូវការសម្រាប់ការសម្របសម្រួលរវាងស្ថាប័នរដ្ឋាភិបាល និងឯកជន។
ការប្រកួតកីឡាយុវជនអាស៊ីនេះ នឹងធ្វើជាការនាំមុខនៃការប្រកួតកីឡាអូឡាំពិកយុវជន Dakar 2026 ដូច្នេះការកំណត់អាយុជាក់លាក់ត្រូវបានកំណត់ដើម្បីធានាបាននូវការប្រកួតប្រជែងបន្តសម្រាប់អត្តពលិក។ កីឡាដែលជាផ្នែកមួយនៃកម្មវិធី Dakar នឹងបើកសម្រាប់អត្តពលិកដែលមានអាយុចន្លោះពី១៤ ទៅ ១៧ឆ្នាំ ខណៈនៅក្នុងវិញ្ញាសាដែលមិនត្រូវបានរាប់បញ្ចូលក្នុងព្រឹត្តិការណ៍អូឡាំពិកនោះ ចន្លោះអាយុត្រូវបានពង្រីកដល់អាយុ ១៨ឆ្នាំ។

សូមរម្លឹកបញ្ជាក់ថា ក្រោយចប់ព្រឹត្តិការណ៍ខាងលើ នៅឆ្នាំ២០២៩ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវិញម្ដង សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ (Asian Youth Games) ដែលជាលើកដំបូងផងដែរសម្រាប់ប្រទេស គ្រាដែលបច្ចុប្បន្ន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏កំពុងត្រៀមខ្លួនជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនេះ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ