Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យមើលទីតាំងត្រៀមប្រារព្ធពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៥ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ អញ្ជើញ​អម​ដំណើរ លោក​សន្តិ​បណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ព្រមទាំង​គណៈ​ប្រតិភូ​ចម្រុះ ចុះ​ពិនិត្យ​មើល​ទីតាំង​ផ្ទាល់ នៅ​សួនច្បារ​មាត់បឹង​តាកែវ សម្រាប់​ត្រៀម​រៀបចំ​អបអរសាទរ​ពិធី​បុណ្យ​ទន្លេ​លើក​ទី ៩ ឆ្នាំ ២០២៥ ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​តាកែវ ចាប់ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ ២០២៥ ឆាប់ៗ ខាងមុខនេះ ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាប​ជូន​ដែរ​ថា បើ​តាម​ក្រសួងទេសចរណ៍ «​ពិធីបុណ្យ​ទន្លេ​» ត្រូវ​បាន​រៀបចំឡើង តាំងពី​ឆ្នាំ ២០១៥ ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅកាន់​ខេត្ត​នៅ​ដង​ទន្លេ នៃ​ប្រទេស​កម្ពុជា និង​ដើម្បី​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ប្រសើរ​ឡើង។ កន្លង​មក​ព្រឹត្តិការណ៍​នេះ បាន​ធ្វើ​ឡើង​តាម​បណ្ដា​ខេត្ត​ជាច្រើន​ហើយ ដោយ​ចេញពី​ខេត្ត​ក្រចេះ ឆ្នាំ ២០១៥ , ស្ទឹងត្រែង ឆ្នាំ ២០១៦ , កំពង់ចាម និង​ត្បូងឃ្មុំ ឆ្នាំ ២០១៧ , កណ្ដាល ឆ្នាំ ២០១៨ , កំពង់ឆ្នាំង ឆ្នាំ ២០១៩ , បាត់ដំបង ឆ្នាំ ២០២០ តែ​ព្រឹត្តិការណ៍​ត្រូវ​បាន​ផ្អាក នៅ​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ ដោយសារ​ជួប​វិបត្តិ នៃ​ជំងឺ​កូវីដ-១៩។ លុះដល់​ឆ្នាំ ២០២៣ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​វិញ នៅ​ខេត្ត​កំពង់ធំ និង​ឆ្នាំ ២០២៤ នៅ​ខេត្ត​សៀមរាប៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យមើលទីតាំងត្រៀមប្រារព្ធពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវ

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជាបញ្ចប់វិធានការ ហាមឃាត់ការនាំចូលសាច់បង្កក បន្ទាប់ពីអនុវត្តមួយឆ្នាំ

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជានឹងបង្កើតស្ថាប័នកេរដំណែលសាលាក្ដីខ្មែរក្រហម ដើម្បីលើកកម្ពស់យុត្តិសាស្រ្តដ៏មានតម្លៃរបស់សាលាក្ដីកូនកាត់នេះ

red rose
ជីវិតកម្សាន្ដ១១ នាទីutes មុន

គ្រាន់តែរឿងសុំបើកលុយ! តារាសម្តែង រ៉េត រ៉ូស ត្រូវរងការស្តីបន្ទោសថា ជាន់ពន្លិចម្ចាស់ផលិតកម្ម

កីឡា១៧ នាទីutes មុន

កីឡាយុវជនអាស៊ីនៅបារ៉ែន នឹងមានការប្រកួតប្រណាំងសត្វ​អូដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម