កីឡា
ខាងម៉ាឡេស៊ី កក់ទុក ពេជ្រ អាទិទេព ទៅប្រកួតដណ្តើមពានសេះមាស
កម្មវិធីប្រដាល់មួយរបស់ប្រទេសម៉ាឡេស៊ី បានកក់ទុកកីឡាករវ័យក្មេងកម្ពុជា ពេជ្រ អាទិទេព ដើម្បីទៅប្រកួតនៅទីនោះជាថ្មី បន្ទាប់ពីអ្នកលេងគុនខ្មែររូបនេះបានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតលើកទី១។

លោកគ្រូឆ្នើម ពេជ្រ សុផាន់ បានឲ្យដឹងថា ទើបឈ្នះខ្សែក្រវាត់ថ្មីមិនទាន់បានប៉ុន្មានថ្ងៃផង ខាងម៉ាឡេស៊ីបានកក់ទុកកីឡាករ ពេជ្រ អទិទេព ដើម្បីទៅប្រកួតដណ្តើមពានរង្វាន់សេះមាសនៅប្រទេសម៉ាឡេស៊ី។ ទោះបីជាយ៉ាងណា កាលបរិច្ឆេទជាក់លាក់ និងដៃគូនៅមិនទាន់ដឹងឡើយ។
ពេជ្រ អាទិទេព បានឈ្នះខ្សែក្រវាត់មួយ បន្ទាប់ពីទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី អ៉ីហ្សាត់ ហ្សាគី កាលពីខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់មក រូបគេបានប្រកួតក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់នៅទូរទស្សន៍ថោន ហើយទីបំផុតរូបគេបានក្លាយជាម្ចាស់ខ្សែក្រវាត់ IPCC Kun Khmer ជាមួយប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភចំនួន៥២លានរៀល កាលពីចុងសប្តាហ៍កន្លងទៅ។

កីឡាករ ពេជ្រ អាទិទេព ដែលជា កូនសិស្សគ្រូឆ្នើម ពេជ្រ សុផាន់ ទើបតែប្រឡូកចូលក្នុងអាជីពប្រដាល់គុនខ្មែរបានប្រមាណជាង២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានឡើងសង្វៀនចំនួន៤០ដង ក្នុងនោះឈ្នះ៣៩ដង និងចាញ់១ដង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ