Connect with us

កីឡា

គ្រូ Shan United ចង់បិទ ព្រះខ័នរាជស្វាយរៀង សូន្យ ល្ងាច​នេះ

បានផុស

នៅ

គ្រូបង្វឹករបស់ក្លិបមីយ៉ាន់ម៉ា Shan United លោក Hiroki Ono បានបង្ហាញក្តីជឿជាក់ខ្ពស់ ដោយដាក់ផែនការ​បិទក្រុមតំណាង​កម្ពុជា​ ព្រះខ័នរាជស្វាយរៀង មិនឱ្យមានគ្រាប់បាល់សូម្បីមួយគ្រាប់ នៅក្នុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពាន AFC Challenge League វេលា​ម៉ោង​៥:៣០​នាទី​ល្ងាចនេះ។

រូបភាពសន្និសីទកាសែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម ព្រះខ័នរាជស្វាយរៀង កំពុងមានក្តីរំពឹងខ្ពស់ ថា នឹងអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC Challenge League បន្ទាប់ពីការប្រកួតជើងទី ១ ទទួល​បាន​ជ័យជម្នះ​លើក្រុម Shan United កាលពីសប្តាហ៍មុន នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-២។

ទោះបីជាយ៉ាងណា លទ្ធផលសម្រេចផ្លូវការ គឺនឹងត្រូវរង់ចាំការប្រកួតជើងទី ២ ល្ងាចនេះ ដែលធ្វើឡើងនៅប្រទេស មីយ៉ាន់ម៉ា។ ដូច្នេះប្រសិន​បើ Shan United ចង់ទម្លាក់ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង​ លុះត្រាតែពួកគេអាចទទួលជ័យជម្នះក្នុងលទ្ធផលចាប់ពី ៥-០ ឡើងទៅ។

កីឡាករ Cristian Roque

ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃពុធ ទី ១២ ម្សិលមិញ លោក Hiroki Ono បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖«សូមបំភ្លេចលទ្ធផលកាលពីជើងទី ១ ចោលទៅ ហើយវាដល់ពេល ដើម្បីរៀបចំការប្រកួតបន្ទាប់។ គោលដៅមេរបស់យើង គឺយើងចង់បិទ (ព្រះខ័នរាជស្វាយរៀង) មិនឱ្យមានគ្រាប់បាល់នៅក្នុងផ្ទះ។ កីឡាករបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់។ ខ្ញុំមិនចង់ចាញ់នៅក្នុងដីខ្លួនឯងទេ»

លោក Hiroki Ono

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

គ្រូ Shan United ចង់បិទ ព្រះខ័នរាជស្វាយរៀង សូន្យ ល្ងាច​នេះ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​មីយ៉ាន់​ម៉ាប្រគល់​ជនជាតិ​ឥណ្ឌានិងម៉ាឡេស៊ី​២៩១​នាក់ ​និងឃាត់ខ្លួន២៤៧នាក់ថ្មីទៀត​​

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួង គ្រោងចងក្រងសាលក្រមទុកទោះកាត់ក្ដីផ្ដល់យុត្តិធម៌ ឬអយុត្តិធម៌ ដើម្បីទុករៀនធ្វើតាម និងចៀសវាង

ក្រុមហ៊ុនកម្ចីអន​ឡាញ
សន្តិសុខសង្គម២២ នាទីutes មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនកម្ចីអន​ឡាញ​ខុសច្បាប់

កីឡា២៣ នាទីutes មុន

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ពិសិដ្ឋ អំពាវនាវ​មហាជន​ និង​បណ្ដា​ក្រុមហ៊ុន​​ជួយ​គាំទ្រ​ថ្នាល​គុន​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម