Connect with us

សេដ្ឋកិច្ច

កាហ្វេចល័តតាមចិញ្ចឹមផ្លូវមានច្រើន តែបុរសម្នាក់នេះ អាចលក់បានជាង៥០កែវ ក្នុងមួយថ្ងៃ

បានផុស

នៅ

បច្ចុប្បន្នគេសង្កេតឃើញថា មុខរបរលក់កាហ្វេចល័តតាមចិញ្ចឹមផ្លូវក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញហាក់សម្បូរស្ទើរតែគ្រប់ទីកន្លែង តែត្រង់ថាការលក់ដាច់មិនដាច់ ក៏គ្មាននរណាម្នាក់បានដឹងច្បាស់ឡើយ ពោលគឺវាអាស្រ័យលើអ្នកលក់នោះ ចេះច្នៃប្រឌិតតាមជំនាញរបស់ខ្លួន ទើបទទួលបានការគាំទ្រពីសំណាក់អតិថិជនបានច្រើន ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ មណ្ឌលភក្តី អ្នកលក់កាហ្វេចល័តតាមម៉ូតូ បានប្រាប់ កម្ពុជាថ្មី ថា មុខរបរលក់កាហ្វេតាមម៉ូតូចល័ត នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ពេលបច្ចុប្បន្ននេះ ហាក់មានច្រើនគួរសម តែពិបាកត្រង់ថា អ្នកលក់ខ្លះ ក៏មានភាពត្អួញត្អែរ ដោយសារតែមិនសូវមានអតិថិជនជួយគាំទ្រ។

បុរសវ័យ៣៣ឆ្នាំ រូបនេះ បានឱ្យដឹងទៀតថា មុខរបរលក់កាហ្វេចល័តតាមម៉ូតូ ជាអាជីវកម្មសាមញ្ញាមួយដែលមិនសូវចំណាយដើមទុនធំ ដូចការបើកហាងទំនើប ត្រូវចំណាយដើមទុនរាប់ម៉ឺនដុល្លារ ទើបអាចចាប់ផ្ដើមធ្វើវាឡើងបាន។

ភក្ដី បានបន្តថា ទោះបីជាបច្ចុប្បន្នមានអ្នកលក់កាហ្វេចល័តតាមម៉ូតូច្រើនក៏ពិតមែន ប៉ុន្ដែមុខរបរមួយនេះ មិនមានអ្វី ប៉ះពាល់ដល់ការលក់របស់លោកឡើយ នេះក៏ដោយសារតែក្នុងមួយថ្ងៃ ភក្ដី អាចលក់កាហ្វេ និងភេសជ្ជៈ បានចន្លោះពី ៤០កែវ ទៅ៥០កែវ ជារៀងរាល់ថ្ងៃ។

សម្រាប់អតិថិជន ដែលតែងតែជួយគាំទ្រនោះ ភក្ដី បានបញ្ជាក់ដែរថា ភាគីច្រើនគឺសុទ្ធតែអ្នកដំណើរ និងខ្លះទៀតជាសិស្សសាលាដែលនៅជាប់ទីតាំងលក់នេះស្រាប់។

ចំពោះតម្លៃវិញ កាហ្វេ និងភេសជ្ជៈ តាមម៉ូតូរបស់ភក្ដី មានលក់ចាប់ពីតម្លៃ ៤០០០រៀល រហូតដល់ ៨០០០រៀល ក្នុង១កែវ វាស្រ័យទៅតាមការកម្មុង និងតាមចំណង់ចំណូលចិត្តរបស់អតិថិជន។

បើក្រឡេកទៅខាងក្រោយបន្តិច ភក្ដី បានចាប់យករបរលក់កាហ្វេចល័តតាមម៉ូតូនេះ តាំងពីឆ្នាំ២០២៣មកម្ល៉េះ ដោយកាលនោះលោកចាប់ផ្ដើមពីដើមទុនត្រឹម៤០០ដុល្លារ ក៏ទទួលបានការគ្រាំទ្រយ៉ាងខ្លាំង ផងដែរ។

ជាក្ដីស្រមៃទៅថ្ងៃអនាគត ភក្ដី ក៏មានគម្រោងចង់បើកហាងកាហ្វេផ្ទាល់ខ្លួន ដែលមានទីតាំងច្បាស់លាស់មួយ ព្រោះនេះវាជាចំណង់ចំណូលចិត្តរបស់រូបគេ តាំងពីការចាប់ផ្ដើមលក់កាហ្វេចល័តតាមម៉ូតូនេះរហូតមក៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ វិនាទី មុន

កាហ្វេចល័តតាមចិញ្ចឹមផ្លូវមានច្រើន តែបុរសម្នាក់នេះ អាចលក់បានជាង៥០កែវ ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៥៨ វិនាទី មុន

រុស្ស៊ី ដាក់លក្ខខណ្ឌ ៣ចំណុច បើចង់ឲ្យខ្លួនឈប់បាញ់

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​អំពើ​ហិង្សា​​​កាន់តែ​សាហាវក្នុង​ចំណោម​​និកាយសាសនា​​ ផ្ទុះ​​ឡើង​​នៅ​​​ប្រទេស​ស៊ីរី

ព័ត៌មានជាតិ១៤ នាទីutes មុន

ត្បិតកូនៗកំពុងបម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ តែសម្ដេចតេជោ ថានឹងនៅធ្វើជាថ្មដើម្បីសំលៀងកូនៗឱ្យបានល្អជានិច្ច

រថយន្ដឈ្នួល
សន្តិសុខសង្គម២៥ នាទីutes មុន

ក្រុមអ្នកបើករថយន្ដឈ្នួលដឹកអ្នកដំណើរក្រោមស្ពានអាកាសក្បាលថ្នល់ នៅតែបង្កភាពអនាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម