Connect with us

ព័ត៌មានអន្ដរជាតិ

​សមាជិកសភាអឺរ៉ុប​​បោះឆ្នោត​​ថ្កោលទោសអាមេរិក​ដែលលម្អៀងទៅរុស្ស៊ី​​ក្នុងដំណោះស្រាយសង្គ្រាម​

បានផុស

នៅ

សភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីប្រកាសរួម​មួយ​​ដ៏ទូលំទូលាយ​កាលពីថ្ងៃទី១២​ខែមីនា ដោយថ្កោលទោសសហរដ្ឋអាមេរិក ចំពោះ​​​​សកម្មភាព​​ «បង្ខូចកេរ្តិ៍ឈ្មោះ»​​​ ថ្នាក់ដឹកនាំអ៊ុយក្រែន ដោយចុះ​ញ៉ម​ជាមួយ​ភាគី​​រុស្ស៊ី​​ដែល​ជា​អ្នក​បង្ក​សង្គ្រាម​​​ទៅវិញ​​។

កិច្ច​ប្រជុំ​​នៅសភា​​អឺរ៉ុប​ក្នុងពេលកន្លងមក​​​។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាស​របស់​សភាអឺរ៉ុប​នេះកើតឡើងមួយថ្ងៃបន្ទាប់ពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថាខ្លួនបានត្រៀម​ខ្លួនរួចជាស្រេចដើម្បីទទួលយកសំណើ​បទ​​ឈប់​បាញ់​របស់ទីក្រុងវ៉ាស៊ីនតោន ដែល​បាន​ស្នើ​​​ដល់​ប្រទេស​អ៊ុយក្រែន​ជា​ដំបូង​​ក្នុងការ​​អនុវត្ត​បទ​​​ឈប់បាញ់រយៈពេល​៣០​ថ្ងៃ។

​​ទោះបី​ជាបែបណា ​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​នេះ​មិនត្រូវ​បាន​លាត​ត្រដាង និ​ង​ត្រូវ​​​​ដាក់​ទៅកាន់​ភាគី​​រុស្ស៊ី​​ដើម្បី​សុំការយល់​ព្រម​។ ​​

​ជាថ្នូរ​នឹងការ​យល់​ព្រម​​របស់ស​​ទីក្រុង​កៀវ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​របស់​លោក ដូណាល់​ ត្រាំ​ បានយល់ព្រមលើផែនការ​​ផ្តល់​អាវុធ​​ និង​ការ​ផ្តល់​​ជំនួយ​ដល់​​​ព័ត៌មាន​សម្ងាត់​យោធា ដល់​ទីក្រុង​កៀវ ដែល​​មុន​នេះ​​​​​ទីក្រុងវ៉ាស៊ីនតោនបាន​ផ្តាច់​ជំនួយ​យោធា​​ដ៏​តក់​ក្រហល់​​ដល់​ប្រទេសអ៊ុយក្រែន​។

សេចក្តីថ្លែងការណ៍រួម​​របស់​សភា​អឺរ៉ុប​នោះ «បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការប៉ុនប៉ងណាមួយក្នុងការបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំរបស់អ៊ុយក្រែនឱ្យចុះចាញ់នឹងអ្នកឈ្លានពានរុស្ស៊ីក្នុងគោលបំណងតែមួយគត់នៃការប្រកាសនូវអ្វីដែលគេហៅថា «កិច្ចព្រមព្រៀងសន្តិភាព»​។

សេចក្តីសម្រេចបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ឥឡូវនេះកំពុងត្រូវបាន «រង្វាន់»​ សម្រាប់សង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

សេចក្តីប្រកាសនេះបានចោទប្រកាន់សហរដ្ឋអាមេរិកពីការព្យាយាម «ចរចាបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពជាមួយ​​រុស្ស៊ីលើប្រមុខអ៊ុយក្រែន និងរដ្ឋអឺរ៉ុបផ្សេងទៀត»​។ សេចក្តី​ថ្លែងការណ៍​ដ៏​​ទូលំទូលាយនេះ​ ក៏បានថ្កោលទោសសហរដ្ឋអាមេរិកផងដែរសម្រាប់ការ «ប្រឆាំងផលិតភាព និងគ្រោះថ្នាក់»​។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា ការគាំទ្រសម្រាប់អ៊ុយក្រែនត្រូវតែត្រូវ​បង្កើន​​ឡើងនៅពេលប្រឈមមុខនឹងការផ្លាស់ប្តូរគោលនយោបាយការបរទេសនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

សមាជិកសភាបានស្នើឱ្យ «បង្កើនប្រសិទ្ធភាព និងផលប៉ះពាល់នៃទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ដើម្បីធ្វើឱ្យខូចសមត្ថភាព​របស់រុស្ស៊ីក្នុងការបន្តធ្វើសង្រ្គាមឈ្លានពានដ៏ឃោរឃៅរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន និងគំរាមកំហែងដល់សន្តិសុខនៃប្រទេសអឺរ៉ុបផ្សេងទៀត»។

ដំណោះស្រាយនេះត្រូវបានអនុម័តដោយសមាជិកសភាចំនួន៤៤០​នាក់នៅក្នុងសភាអឺរ៉ុបដែលមាន ៧២០​​អាសនៈ។

អាមេរិក​បាន​ខឹង​សមាជិកសភា​ជាច្រើន​នៅ​អឺរ៉ុប ដោយ​និយាយ​ម្តងហើយ​ម្តងទៀត​ថា ​ខ្លួន​នឹង​​​ភាគី​អឺរ៉ុប​ចេញពី​ការចរចា​សន្តិភាព​អ៊ុយក្រែន​ដែលមាន​សក្តានុពល។ មន្ត្រីអឺរ៉ុបកំពូលបានរិះគន់សេតវិមានថា ងាកទៅរករុស្ស៊ី។

ទោះបីជាមានការថ្កោលទោសពីសមាជិកសភាអឺរ៉ុប (MEPs) ក៏ដោយ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen កាលពីថ្ងៃទី ១២​ខែមីនា បានសរសើរលទ្ធផលនៃកិច្ចចរចានាពេលថ្មីៗនេះរបស់អ៊ុយក្រែនជាមួយសហរដ្ឋ​អាមេរិក​នៅអារ៉ាប៊ីសាអូឌីត និងបានអះអាងឡើងវិញនូវការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសដែលកំពុងប្រយុទ្ធ៕

​​ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិ​អស់ ៥៤ខ្នង

នយោបាយ២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ គំរាមប្រើធម៌ក្តៅឲ្យរុស្ស៊ីហិនហោច បើពូទីន មិនព្រមឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម