Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីវាយប្រហារទីក្រុង Naples ប្រទេសអ៊ីតាលី ធ្វើឲ្យប្រជាជន​​ភ័យខ្លាច ដេកក្រៅផ្ទះ​​

បានផុស

នៅ

មនុស្សជាច្រើននៅក្នុងនិងជុំវិញទីក្រុង Naples ប្រទេសអ៉ីតាលី បាន​​សម្រាក​នៅលើដងផ្លូវ​​​ និងនៅក្នុងរថយន្តរបស់ពួកគេអស់​ពេល​១យប់ ដោយសារគ្រោះរញ្ជួយដីបានអង្រួនអគារនានា បង្ក​​​ឲ្យមានការបាក់បែកដួលរលំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBC​នៅថ្ងៃទី១៣ខែមីនានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកជំនាញតាមដានរញ្ជួយដីអ៉ីតាលីរញ្ជួយដីនេះមានកម្រិត ៤.៤ រ៉ិចទ័របានវាយប្រហារនៅម៉ោង ០១:២៥ នាទី ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ នៅជម្រៅរាក់ត្រឹម​៣​គីឡូម៉ែត្រ។ ប៉ុន្តែបើ​តាម​ អង្គភាព​ភូគ​ព្ភសាស្រ្ត​អាមេរិក​ ការ​រញ្ជួយ​នេះមានកម្រិត​៤.២ ​រ៉ិចទ័រនៅ​ជម្រៅ​១០​គីឡូម៉ែត្រ​។

ប្រជាជនបានរត់ចាកចេញពីផ្ទះរបស់ពួកគេ ហើយប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Naples ដោយខ្លាចមានការ​រញ្ជួយ​កាន់តែ​ខ្លាំង។ មានមនុស្សម្នាក់បានរងរបួស ខណៈរបាយការណ៍ច្បាស់លាស់ពីការខូចខាតមិនត្រូវបានដឹងនៅ​ឡើយ។ រញ្ជួយដីនេះក៏ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនៅផ្នែកខ្លះនៃទីក្រុង Naples​។

ទីក្រុង Naples ស្ថិតនៅលើតំបន់​​ Phlegraean ដែលជាអាងភ្នំភ្លើងដែលធ្វើឱ្យតំបន់នៅភាគខាងត្បូងប្រទេសអ៉ីតាលីងាយនឹងមានការរញ្ជួយដី៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម