Connect with us

កីឡា

រឿង​ពិត​រវាង​យុវជន​ឆ្នើម Lamine​ Yamal ជាមួយ Lionel Messi

បានផុស

នៅ

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal កំពុងទទួលបានការកោតសរសើរជាខ្លាំងពីអ្នកតាមដានបាល់ទាត់ទូទាំង​ពិភព​លោក។ ជាពិសេស Lionel Messi ធ្លាប់​បានលើកសរសើរពីទេពកោសល្យរបស់​យុវជន​រូប​នេះ​។ ប៉ុន្តែអ្វី ដែលគេចាប់អារម្មណ៍​បំផុត​នោះ ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញវ័យ ១៧ ឆ្នាំរូបនេះល្អខ្លាំង ដោយសាររូបគេ ធ្លាប់ត្រូវបានវីរបុរស Lionel Messi ងូតទឹកឱ្យ។

Lamine Yamal និង Leo Messi (កាលនៅក្មេង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន Yamal ​ដែល​​បានកើតនៅខែ កក្កដា ឆ្នាំ ២០០៧ បានចូលរួមហ្វឹកហាត់នៅថ្នាល La Masia របស់ Barca លើកដំបូង នៅឆ្នាំ ២០១៤ ដែលពេលនោះ​អាយុ​ទើប​ ៧ ឆ្នាំ។ រូបគេត្រូវបានក្លិបតម្លើងមកកាន់​ឈុត​ធំ​របស់ Barcelona នៅឆ្នាំ ២០២៣ ដែលពេលនោះស្ថិតក្រោមការដឹកនាំរបស់លោក Xavi។ បច្ចុប្បន្នរូបគេកំពុងដើរតួជាកម្លាំងស្នូលដ៏សំខាន់របស់ក្រុម និងថ្មីៗនេះទើបតែជួយឱ្យក្រុមអ្នកមានបុណ្យយកឈ្នះ Benfica កក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមពាន Champions League។

បើនិយាយពីកិត្តិនាមរបស់ខ្សែប្រយុទ្ធស្លាបស្តាំ កម្ពស់ ១.៨០ ម៉ែត្ររូបនេះ រូបគេទទួលបានភាពល្បីល្បាញខ្លាំង នៅពេលជួយឱ្យ អេស្ប៉ាញ ឈ្នះជើង​ឯក​ទ្វីប​អឺរ៉ុប​ Euro ២០២៤។ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានរឿងចាប់អារម្មណ៍មួយទៀតផងដែរ បន្ទាប់ពីមានរូបភាពមួយត្រូវបានគេបង្ហោះ​​​យ៉ាង​ខ្លាំង​នៅលើបណ្តាញសង្គម ដែល Messi បានងូតទឹកឱ្យគេ អំឡុងពេលរូបគេនៅជាទារកនៅឡើយ។

Lamine Yamal

មានអ្នកគាំទ្រជាច្រើនហាក់មានភាពងឿយឆ្ងល់ ថា នៅពេលនោះជានិស្ស័យ ឬជាភាពចៃដន្យ ដែល Messi បានទៅងូតទឹកឱ្យ Yamal។ ស្របពេល ឥឡូវនេះ Yamal កំពុងមានសមត្ថភាពល្អខ្លាំង ហើយរូបគេក៏កំពុងក្លាយជាកីឡាករដ៏សំខាន់ មិនអាចខ្វះបានរបស់ក្រុម ដូចកាលពេល Messi នៅក្មេងថែមទៀត។

យោងតាមប្រភពពីបណ្តាញសង្គមបានឱ្យដឹងថា នៅពេលនោះស្ថិតក្នុងឆ្នាំ ២០០៧ ដែល Yamal មានវ័យ ៦ ខែ ហើយ Messi មានវ័យ ២០ ឆ្នាំ។ ដើមហេតុនៃការកើតជារូបថតនេះ គឺដោយសារស្ថាប័ន Diario Sport បានសហការជាមួយអង្គការ Unicef ដែលជាម្ចាស់ឧបត្ថម្ភរបស់ Barcelona។ ការថតរូបនេះ គឺធ្វើឡើងដើម្បីជាការផ្សព្វផ្សាយសប្បុរសធម៌ ហើយនៅពេលនោះគ្រួសាររបស់ Yamal បានឈ្នះ Challenge ក្នុងកម្មវិធីមួយ ហើយក៏មានឱកាសឱ្យ Yamal មកថតរូបជាមួយកីឡាករ Barca ដែលពេលនោះគឺជា Lionel Messi។

ដូច្នេះនេះអាចថាជានិស្ស័យមួយ ពី​ព្រោះ Yamal ធ្លាប់ត្រូវបាន Messi ងូតទឹកឱ្យផ្ទាល់ដៃ តាំងពីនៅក្មេង ហើយឥឡូវរូបគេនេះ រូបគេកំពុងត្រូវបានគេមើលឃើញ​ជាកីឡាករម្នាក់ កំពុងដើរតាមគន្លង Leo Messi ផងដែរ៕

Lamine Yamal និង Leo Messi (កាលនៅក្មេង)

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម