Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីព្រមានពីការបោកប្រាស់ផ្តោតលើអាជីវកម្ម ​ដោយប្រើ AI

បានផុស

នៅ

អាជ្ញាធរសិង្ហបុរីបានចេញការព្រមានអំពីការបោកប្រាស់ពាក់ព័ន្ធនឹងការក្លែងបន្លំឌីជីថលដោយ​ប្រើ​បញ្ញាសិប្បនិម្មិត (AI) ដែលអ្នកបោកប្រាស់ប្រើប្រាស់មាតិកាក្លែងក្លាយ ដើម្បី​បន្លំខ្លួន​ជានាយកប្រតិបត្តិជាន់ខ្ពស់នៃអាជីវកម្ម ហើយ​បញ្ឆោតបុគ្គលិកឱ្យផ្ទេរមូលនិធិរបស់ក្រុមហ៊ុន។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម VNA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី ១២ ខែមីនា កងកម្លាំងប៉ូលិសសិង្ហបុរី អាជ្ញាធររូបិយវត្ថុសិង្ហបុរី និងទីភ្នាក់ងារសន្តិសុខតាមអ៊ិនធឺណិត​សិង្ហបុរី បានជំរុញឱ្យអាជីវកម្មអនុវត្តពិធីការផ្ទៀងផ្ទាត់សម្រាប់ការហៅជាវិដេអូ និងសារ ជាពិសេសចំពោះអ្នកដែលអះអាងថាមកពីក្រុមនាយកប្រតិបត្តិជាន់ខ្ពស់ ឬ​បុគ្គលពាក់ព័ន្ធសំខាន់ៗនៃក្រុមហ៊ុនរបស់​ខ្លួន​។

​សេចក្តីថ្លែងការណ៍នោះនិយាយថា ជាធម្មតា ជនរងគ្រោះ​ទទួលបានសារពី​ជនក្លែងបន្លំធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន​ ហើយបន្ទាប់មកត្រូវបានអញ្ជើញឱ្យចូលរួមការហៅជាវិដេអូ​ផ្ទាល់ៗ។ ក្នុងវិដេអូផ្សាយផ្ទាល់នោះ ជន​ល្មើសប្រើ AI ​ដើម្បីធ្វើការបន្លំខ្លួន ដូចនាយកប្រតិបត្តិអាជីវកម្មពិតៗ។

ក្នុងករណីខ្លះ ការហៅជាវិដេអូទាំងនេះក៏បង្ហាញពីជនបោកប្រាស់ដែលក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាល ឬអ្នកវិនិយោគសក្តានុពលផងដែរ។ ជនរងគ្រោះមួយចំនួន ត្រូវបានបោកបញ្ឆោតឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួនដ៏រសើប ដូចជាព័ត៌មានលម្អិតអំពីលិខិតឆ្លងដែនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម