Connect with us

កីឡា

អស់ទាស់! Bruno ស៊ុត hat-trick ល្អដូចផ្កា ជួយឱ្យ Man UTD លត់ Sociedad ៤-១ (វីដេអូ)

បានផុស

នៅ

នាយប់យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែ មីនា នេះ ក្រុមបិសាចក្រហម Manchester United បានបើទ្វារ​កីឡដ្ឋាន​ Old Trafford ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Sociedad របស់ អេស្ប៉ាញ ក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់ Europa League។

ទិដ្ឋភាពប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ នៅក្នុងការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ Man United ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុមភ្ញៀវ Real Sociedad ដោយ​លទ្ធផល ៤ ទល់នឹង ១។

ក្រុមភ្ញៀវ​ Real Sociedad ជាអ្នករកគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Mikel Oyarzabal នៅនាទីទី ១០ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែក្រោយមក​ក្រុម​ម្ចាស់​ផ្ទះ​ រកបានគ្រាប់បាល់វាយបកបាន ៤ គ្រាប់មកវិញ ដែលស៊ុតបញ្ជូលទីដោយប្រធានក្រុម Bruno Fernandes ៣ គ្រាប់ (hat-trick) នៅនាទីទី ១៦ (ប៉េណាល់​ទី​), ៥០ (ប៉េណាល់​) និងនាទីទី ៨៧។ ដោយឡែក ១ គ្រាប់ទៀត គឺរកបានដោយខ្សែ​ការពារ​ Diogo Dalot នៅនាទីទី ៩០+១។

ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ Man United បានកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ពាន UEL ជាផ្លូវការហើយ បន្ទាប់ពីសរុបការប្រកួតទាំង ២ ជើង ពួកគេបានយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៥-២។

ទិដ្ឋភាពប្រកួត

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូហាយឡាយ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម