សេដ្ឋកិច្ច
តម្លៃមាសបានបន្តហក់ឡើងបំបែកកំណត់ត្រាថ្មី
មាសបានបន្តបង្កើនតម្លៃខ្លួន ដោយបំបែកកំណត់ត្រាថ្មី មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅថ្ងៃសុក្រទី ១៤ ខែមីនា ឆ្នាំ ២០២៥។

ហាងឆេងមាសនៅក្នុងសប្ដាហ៍នេះ បានហក់ឡើងទៅតម្លៃខ្ពស់ ដោយជួញដូរក្នុងតម្លៃ ២៩៨៧ ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ៥៩៨ ដុល្លារក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា ស្របពេលស្ថានភាពសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចកាន់តែតានតឹង។
នៅតាមបណ្ដាហាងនានានៅរាជធានីភ្នពេញលក់ចេញក្នុងតម្លៃ ៣៦០ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា ដោយសារការដាក់សម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ទៅលើបណ្ដាប្រទេសមួយចំនួន បានធ្វើឱ្យតម្លៃមាសនៅតែមាននិន្នាកាកើនឡើង។

លោក ឡុង សំណាង យល់ឃើញថា៖ «ការកើនឡើងតម្លៃមាសគឺពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម ជាពិសេសគឺការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ពេលដែលគាត់ដាក់ពន្ធ វាធ្វើឱ្យតម្លៃផលិតផលដែលនាំចូលឡើងថ្លៃ ធ្វើឱ្យរូបិយបណ្ណធ្លាក់ចុះ នាំឱ្យមានអតិផរណា ពេលហ្នឹងលុយដុល្លារចុះថោក ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង»។
លោក ឡុង សំណាងអះអាងថា ប្រសិនបើសហរដ្ឋអាមេរិក មិនទាន់មានលំនឹងសេដ្ឋកិច្ចក្នុងការដឹកនាំពិភពលោក ឬពាណិជ្ជកម្មរវាងប្រទេស នឹងប្រទេស តម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ជាង ៤០០០ ដុល្លារ ក្នុងមួយតម្លឹង៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ