Connect with us

ជីវិតកម្សាន្ដ

Won Bin ចង់សងបំណុលជំនួស Kim Sae Ron គឺជារឿងមិនពិតឡើយ

បានផុស

នៅ

ពាក្យចចាមអារ៉ាមដែលថា តារាសម្តែង Won Bin ធ្លាប់បានស្នើសុំចង់សងបំណុល ៧០០ លានវ៉ុនជំនួសឲ្យ Kim Sae Ron គឺជារឿងមិនពិតឡើយ។ ព័ត៌មានទាំងនោះ ​បាន​សាយភាយ​ចេញ​ពី​ការ​បញ្ចេញ​មតិ​របស់​អ្នក​លេង​អ៊ីនធឺណិត​ក្រោម​ការ​ផ្សាយ​ផ្ទាល់​របស់​ប៉ុស្តិ៍ YouTube របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Garosero តែប៉ុណ្ណោះ។

បុរសម្នាក់នោះបាននិយាយថា ខ្ញុំបានឮមកថា Won Bin ដឹងពីការឈឺចាប់ដែល Kim Sae-ron រងគ្រោះដោយសារបំណុល ៧០០លានវ៉ុន ហើយចង់សងវាវិញឲ្យនាង។ Won Bin ពិតជាអស្ចារ្យណាស់ វាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ Kim Soo-hyun ទោះបីជាមានទ្រព្យសម្បត្តិរាប់រយពាន់លានវ៉ុនក៏ដោយ ក៏នៅតែដាក់សម្ពាធលើនាង ដោយសេចក្តីជូនដំណឹងផ្លូវច្បាប់ និងទាមទារប្រាក់។ ទីបំផុតវាដូចជាគាត់ដុតបំផ្លាញផ្ទះ ហើយរុញនាងចេញពីផ្ទះមួយនោះ។

Kim Sae-ron និង Won Bin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតថាបែបនេះក្ដី គេហទំព័រព័ត៌មានចិនមួយចំនួនបានអះអាងថា Dispatch ក៏បានបង្ហោះសារចុងក្រោយរវាង Won Bin និង Kim Sae-ron ចាប់ពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ក្នុង​សារ​នោះ Won Bin បាន​សួរ​ថា​ តើតារាស្រីត្រូវ​ការ​ជំនួយ​ជំពាក់​បំណុល​គេ​ទេ? សម្រាប់ចំនួនទឹកប្រាក់​មិន​សំខាន់​ទេ។ ក្រោយមក នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ នាងបានឆ្លើយតបថា «សូមអរគុណលោកពូ ប៉ុន្តែខ្ញុំចង់ដោះស្រាយដោយខ្លួនឯងនៅពេលនេះ» ។ បន្ទាប់មកនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ តារាប្រុសបានផ្ទេរប្រាក់ចំនួន ២៣០ លានវ៉ុនដោយអនាមិកទៅកាន់គណនីពេទ្យរបស់ម្តាយ Kim Sae-ron ជាមួយនឹងសារថា ទុកទិញការ៉េម ។ ប៉ុន្តែ រឿងទាំងអស់នេះ ត្រូវគេជឿថា សុទ្ធតែជាព័ត៌មានក្លែងក្លាយ ក្នុងពេលដែល Dispatch មិនដែលផ្សព្វផ្សាយសារណាមួយរវាង Won Bin និង Kim Sae-ron ឡើយ។

Won Bin និង Kim Sae-ron បានសម្តែងរួមគ្នានៅក្នុងខ្សែភាពយន្តឆ្នាំ ២០១០ «The Man from Nowhere» បន្ទាប់ពី Kim Sae-ron បានទទួលមរណភាពនៅថ្ងៃទី ១៦ ខែកុម្ភៈក្នុងអាយុ ២៥ ឆ្នាំ ហើយលោកក៏ជាគឺជាតារាដំបូងគេដែលឈានជើងទៅគោរពសពរបស់នាងដែរ។

ដោយឡែក ងាកមកកាន់ព័ត៌មានដ៏រសើបនាពេលនេះវិញ ​​វិទ្យាស្ថានស្រាវជ្រាវ Garosero បានបន្តផ្សាយផ្ទាល់ និងបញ្ចេញភស្តុតាងរបស់ Kim Soo-hyun ណាត់ជួប Kim Sae-ron នៅពេលដែលតារាស្រីរូបនេះមានអាយុត្រឹមតែ ១៥ ឆ្នាំ។ ពួក​គេ​បាន​បែក​គ្នា​បន្ទាប់​ពី​សេពគប់​បាន​៦​ឆ្នាំ។ Kim Soo-hyun បន្តបដិសេធពាក្យចចាមអារ៉ាមថាមានស្នេហា។ ទើបតែនៅថ្ងៃទី ១៣ ខែមីនា ក្រុមហ៊ុនគ្រប់គ្រងរបស់តារាប្រុសរូបនេះបានបញ្ជាក់ថា ពួកគេនឹងឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះអ្វីគ្រប់យ៉ាងនៅសប្តាហ៍ក្រោយ៕

សារស្នេហារវាង Kim Soo-hyun និង Kim Sae-ron

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kim Soo Hyun កំពុងជួបការ​លំបាក​ ព្រោះតែ​រឿង​ចម្រូង​ចម្រាសស្រាយមិនទាន់ចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម