ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌសែនសុខ ដាក់គ្រឿងចក្រស្តារប្រឡាយពោងពាយ ត្រៀមរំដោះទឹកជំនន់រដូវវស្សា
អាជ្ញាធរខណ្ឌសែនសុខ បានដាក់គ្រឿងស្តារ «ប្រឡាយពោងពាយ» ងាយក្នុងការបង្ហូររំដោះទឹក បញ្ចៀសការជន់លិច ដើម្បីត្រៀមរំដោះទឹកជំនន់រដូវវស្សា ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យ ខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ថា ដោយទទួលការណែនាំពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានឱ្យក្រុមការងារដឹកនាំដោយរូបលោក យកគ្រឿងចក្រចុះស្តារកំប្លោក សំរាម ប្លាស្ទិក ដែលបង្កការកកស្ទះចរន្តទឹក។

លោក ធាម ច័ន្ទសេរីវុឌ្ឍ បញ្ជាក់ថា ការស្តារប្រឡាយ «ពោងពាយ» គិតចាប់ពីស្ពាន «ផ្លូវលោកឧកញ៉ា ម៉ុង ឬទ្ធី» ជាប់ព្រំប្រទល់ឫស្សីកែវ រហូតដល់ ទំនប់កប់ស្រូវ មានស្ថានីយបូមទឹកកប់ស្រូវបូមចរន្តរំដោះទឹកនេះចូលទៅក្នុងបឹងតាមោក។ បច្ចុប្បន្នជំហានទី ១ ត្រូវកាយសំរាម ឬកំប្លោក មាននៅលើផ្ទៃប្រឡាយចេញឱ្យអស់សិន បន្ទាប់មក ប្រើអេស្កាវ៉ាទ័រ ដើម្បីកាយកាកសំណល់ ឬភក់នៅបាតប្រឡាយ។ ការធ្វើបែបនេះ ដើម្បីបើកមុខផ្ទៃប្រឡាយឱ្យបានធំ និងធ្វើឱ្យជម្រៅប្រឡាយជ្រៅ អាចស្តុកទឹកក្នុងបរិមាណទឹកច្រើន ដូចនេះហើយពេលមានភ្លៀងធ្លាក់ខ្លាំង ឬត្រូវទទួលរងទឹកហូរធ្លាក់ពីតំបន់ភ្នំពេញថ្មី ឃ្មួញ មកខ្លាំង ក៏ទឹកអាចហូរបានដោយរលូន មិនបង្កការរាំងស្ទះចរន្តទឹកហូរ ឬបង្កការលិចលង់ប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។

សូមបញ្ជាក់ថា ការស្តារប្រឡាយមេ «ពោងពាយ» នេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថានារដូវវស្សា ប្រឡាយនេះមានមុខងារសំខាន់ហូររំដោះទឹកជន់លិចចាក់ទៅស្ថានីយបូមទឹក«កប់ស្រូវ»៕
អត្ថបទ ៖ សំណាង









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ