ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមពិធីតភ្ជាប់តំណស្ពានចុងក្រោយស្ពានឆ្លងទន្លេខេត្តក្រចេះ នៅចុងខែឧសភានេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមជាអធិបតីភាពក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយស្ពានឆ្លងទន្លេខេត្តក្រចេះនៅចុងខែឧសភានេះ។ នេះបើតាមការគូសបញ្ជាក់ពីលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ប្រមុខដឹកនាំកម្ពុជាក៏នឹងប្រកាសប្រសិទ្ធនាមឈ្មោះថ្មីស្ពានឆ្លងទន្លេខេត្តក្រចេះ ក្នុងឱកាសដែលសម្តេចចូលរួមជាអធិបតីក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយដែលជាស្ពានឆ្លងទន្លេជាប្រវត្តិទីមួយរបស់ខេត្តក្រចេះ។ នេះបើតាមលោក លឹម ស៊ីដេនីន។
គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ វឌ្ឍនភាពសម្រេចបានប្រមាណ ៩០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១ ៧៦១ ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងមានចំនួន ៤ ខ្សែ ប្រវែងសរុប ១៦,២០ គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៦២,១០ ភាគរយ។

តាមការគ្រោងទុក ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះអាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ