Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកកម្រិត២ សូទ្រនិគម ត្រៀ​មរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់

បានផុស

នៅ

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសូទ្រនិគម ដែលជាមន្ទីរពេទ្យបង្អែកកម្រិត២ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃការចុះត្រួតពិនិត្យ មន្ទីរពេទ្យបង្អែកសូទ្រនិគម គឺដើម្បីពិនិត្យផ្ដល់យោបល់លើ ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ លោករដ្ឋលេខាធិការ បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យទៅលើទីតាំងជាក់ស្ដែង ដើម្បីធ្វើការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ និងរំហូរអ្នកជំងឺនៅក្នុងមន្ទីរពេទ្យឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់តាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាលក្នុងការពិនិត្យវាយតម្លៃរៀបចំពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់នៅមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ បានចំនួន៦១ មន្ទីរពេទ្យបង្អែក ដែលមន្ទីរពេទ្យបង្អែកទាំងនេះ នឹងទទួលបានការរៀបចំកែលម្អពង្រឹងសមត្ថភាពផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់ ឱ្យកាន់តែមានសមត្ថភាព ប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាកាន់តែល្អប្រសើរឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

មន្ទីរពេទ្យបង្អែកកម្រិត២ សូទ្រនិគម ត្រៀ​មរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​​​មន្ត្រី​​​លោក Yoon​ ៤រូប​ ​​រួចផុត​ការ​ចោទ​ប្រកាន់​​ ខណៈ​​សាលក្រម​របស់​​ Yoon ​រំពឹងប្រកាស​នៅ​សប្តាហ៍ក្រោយ​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មេ​ណាតូ សរសើរ ត្រាំ ​ថា​អាច​បំបែក​ភាព​ជាប់គាំង​នៅ​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ប៉ូឡូញចង់ឲ្យអាមេរិក ដាក់នុយក្លេអ៊ែរលើដីខ្លួន ទុកបន្លាច ពូទីន

ព័ត៌មានជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្រ្តី​កម្ពុជា នឹងចូលរួម​​​​ពិធីតភ្ជាប់តំណស្ពានចុងក្រោយ​​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​ នៅ​ចុងខែ​ឧសភានេះ

Sokha Hotels

ព័ត៌មានពេញនិយម