សន្តិសុខសង្គម
រសៀលនេះ នគរបាលបញ្ជូនជនសង្ស័យចិន-ខ្មែរ ១៩ នាក់ បង្កផលប៉ះពាល់សន្តិសុខ និងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរទៅតុលាការ
បញ្ជូនជនជាតិចិន និងខ្មែរ ចំនួន ១៩ នាក់ ដែលបង្កផលប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់ និងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរអន្តរជាតិទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ។

ប្រតិបត្តិការនេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី ០៦ រហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នៅឯខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមសហការពីមន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគីរី និងខេត្តស្វាយរៀង។

តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបានជនសង្ស័យជនជាតិចិន និងខ្មែរចំនួន ១៩ នាក់ នៅឯខេត្តបន្ទាយមានជ័យ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី ០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចជំនាញធ្វើការដកហូតបានរថយន្តចំនួន ០៥ គ្រឿង និងអាវុធខ្លីចំនួន ០១ ដើម។ ក្នុងចំណោមជនសង្ស័យទាំង ១៩ នាក់ មានជនជាតិចិន ០២ នាក់ និងជនជាតិខ្មែរ ១៧ នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៩ នាក់ និងវត្ថុតាង កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកជនសង្ស័យដែលនៅសេសសល់មួយចំនួនសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?