សេដ្ឋកិច្ច
កសិករបានឱ្យដឹងថា សណ្ដែកកួរឆ្នាំនេះ មានការធ្លាក់ចុះតម្លៃជាងឆ្នាំមុន
កសិករដាំសណ្ដែកកួរម្នាក់ ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ទិន្នផលសណ្ដែកកួររបស់លោកនៅឆ្នាំនេះ មានការធ្លាក់តម្លៃជាងពាក់កណ្ដាល បើធៀបនឹងឆ្នាំទៅមុន។

លោក ប្រាយ រ៉ាវុធ អាយុ៣១ឆ្នាំ ជាកសិករដាំសណ្ដែកកួរ ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះថា ការប្រមូលផលសណ្ដែកកួរឆ្នាំនេះ មានការធ្លាក់ចុះតម្លៃជាងពាក់កណ្ដាល បើធៀបនឹងឆ្នាំទៅមុន។
កសិកររូបនេះ បន្តថា សណ្ដែកកួរឆ្នាំនេះ លក់ចេញទៅកាន់ឈ្មួញបានក្នុងតម្លៃ ១គីឡូ ចន្លោះពី១៥០០រៀល ទៅ២០០០រៀល ចំណែកតម្លៃលើទីផ្សារអាជីវករនៅតាមផ្សារអាចលក់បានក្នុងតម្លៃចាប់ពី ៣០០០រៀល ទៅ៣៥០០រៀល។

កសិកររូបនេះ បន្តថា សណ្ដែកកួរឆ្នាំនេះ លក់ចេញទៅកាន់ឈ្មួញបានក្នុងតម្លៃ ១គីឡូ ចន្លោះពី១៥០០រៀល ទៅ២០០០រៀល ចំណែកតម្លៃលើទីផ្សារអាជីវករនៅតាមផ្សារអាចលក់បានក្នុងតម្លៃចាប់ពី ៣០០០រៀល ទៅ៣៥០០រៀល។
លោក ប្រាយ រ៉ាវុធ បានឱ្យដឹងទៀតថា បើធៀបនឹងឆ្នាំទៅមុន សណ្ដែកួរអាចលក់ចេញទៅកាន់ឈ្មួញបានចន្លោះពី៣៥០០រៀល ទៅ៤០០០រៀល ក្នុង១គីឡូក្រាម ឬអាចបានតម្លៃលើសនេះទៅទៀត។

លោក ប្រាយ រ៉ាវុធ បានបញ្ជាក់ដែរថា នៅក្នុងចម្ការរបស់ក្នុងមួយថ្ងៃ អាចប្រមូលផលសណ្ដែកគួរ បានប្រមាណជាង ៨០គីឡូក្រាម តែអ្វីដែលលោកព្រួយបារម្ភ គឺតម្លៃសណ្ដែកកួរនៅឆ្នាំនេះ មិនអាចលក់ចំណេញបានដូចកាលពីឆ្នាំទៅមុន ពោលគឺតម្លៃបែបនេះគឺខាតបង់ចំពោះកសិករតែម្ដង។
អ្នកស្រី ស៊ាន យាង អាជីវករលក់បន្លែ ផ្សារទួលសង្កែតូច រាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី ថា សណ្ដែកកួរនៅលើទីផ្សារនៅថ្ងៃនេះ លក់ចេញវិញ ក្នុងតម្លៃ ៣៥០០រៀល ក្នុងមួយគីឡូ ខណៈទទួលទិញពីកសិករក្នុងតម្លៃ២០០០រៀល ក្នុងមួយគីឡូ។

អាជីវកររូបនេះ បន្ថែមទៀតថា កន្លងមកពេលដែលសណ្ដែកកួរឡើងថ្លៃខ្ពស់ ស្របពេលអាកាសធាតុក្ដៅ ដំណាំសណ្ដែកកួរមិនសូវទទួលបានផលល្អ និងមានតម្រូវការខ្ពស់ផងនោះ ទើបកាលពីឆ្នាំទៅមុន សណ្ដែកកួរឡើងថ្លៃរហូតដល់ជិត៤០០០០រៀល ក្នុងមួយគីឡូក្រាម៕
អត្ថបទ ៖ សួស សិត

-
KPT+១៦ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់