ព័ត៌មានអន្ដរជាតិ
ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ
តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី១៤ខែមីនាឆ្នាំ២០២៥ អ៊ុយក្រែន បានបញ្ជូនដ្រូនទៅវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងមូស្គូទៀតហើយ ដោយនេះគឺជាការវាយប្រហារលើកទី២ក្នុងរយៈពេលត្រឹម៣ថ្ងៃ។

ភ្លាមៗនេះ រុស្ស៊ីមិនបញ្ជាក់ឡើយថាតើដ្រូនរបស់អ៊ុយក្រែនមានប៉ុន្មានគ្រឿង ប៉ុន្តែចៅហ្វាយក្រុងមូស្គូ អះអាងថា កងកម្លាំងដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនចំនួន៤គ្រឿង។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅការវាយប្រហារនេះ ទីក្រុងមូស្គូ ត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋាន Vnukovo ជាបណ្តោះអាសន្នសិន។

ទន្ទឹមនោះក៏មិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះផងដែរ ប៉ុន្តែបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Metro របស់អង់គ្លេសឯណោះ, ដ្រូនអ៊ុយក្រែន បានវាយប្រហារដេប៉ូប្រេងមួយ ដោយបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ការវាយប្រហារនេះកើតឡើងត្រឹម៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែនក៏បញ្ជូនដ្រូនខ្នាតធំទៅវាយប្រហារទីក្រុងមូស្គូនិងតំបន់ជុំវិញនោះផងដែរ ដោយបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស។

ការវាយប្រហារនេះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីបេសកជនពិេសសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff ចាកចេញពីរដ្ឋធានីរុស្ស៊ី ក្រោយជួបជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
លោក ពូទីន ត្រូវគេរាយការណ៍ថា បានគាំទ្រចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃនេះហើយ ប៉ុន្តែលោកក៏ទាមទារឲ្យមានការធានា៣យ៉ាងដាច់ខាតផងដែរ អំឡុងពេលបទឈប់បាញ់នោះដូចជា៖ អ៊ុយក្រែននឹងមិនត្រូវចល័តទ័ព បង្វឹកទ័ពថ្មីៗ និងទទួលបានសព្វាវុធនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ