Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ មានកត្តា ៤ យ៉ាង ជាឧបសគ្គមិនអាចផ្លាស់ប្ដូររថយន្តដឹកកម្មករ ពីប្រភេទដឹកទំនិញទៅប្រភេទដឹកអ្នកដំណើរ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អះអាងថា មាន​កត្តា​ចំនួន ​៤​ ជា​ឧបសគ្គ​មិន​អាចឱ្យ​ម្ចាស់​រថយន្ត​ដឹក​កម្មករ-និយោជិត​អាច​ផ្លាស់ប្តូរ​ប្រភេទ​រថយន្ត​ដឹកទំនិញ​ទៅ​រថយន្ត​ដឹក​អ្នកដំណើរ​បាន ​ដែល​បញ្ហា​នេះ​ជា​ផ្នែក​មួយ​ធ្វើឱ្យ​កម្មករ-និយោជិត​ត្រូវ​ប្រឈម​ខ្ពស់​ពេល​ធ្វើ​ដំណើរ​ទៅ​មក​កន្លែងធ្វើការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ១៤ ​មីនា​ នេះ​ថា ​កត្តា​ ៤​ យ៉ាង ​ជា​ឧបសគ្គ​មិនអាច​ផ្លាស់ប្ដូរ​រថយន្ត​ដឹក​កម្មករ​ពី​ប្រភេទ​ដឹកទំនិញ​ទៅ​ប្រភេទ​ដឹក​អ្នកដំណើរ ​ក្នុងនោះ ​ទី​១.រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​មានតម្លៃ​ថ្លៃ ស៊ីប្រេង​ច្រើន និង​ត្រូវ​ជួសជុល​ថែទាំ​ញឹកញាប់ជាង​រថយន្ត​ប្រភេទ​ដឹកទំនិញ និង​មិនអាច​ចូលដល់​ក្នុងភូមិ​បាន ព្រោះ​ស្ថានភាព​ផ្លូវ​តូចចង្អៀត។ ទី​២.អ្នក​បើកបរ​មួយចំនួនធំ​កំពុង​ជាប់បំណុល​ជាមួយ​ធនាគារ។ ទី​៣.ការផ្ទុក​កម្មករ​លើ​រថយន្ត​បាន​ចំនួន​តិច​ជាង​មុន ហើយ​បើ​ដំឡើងថ្លៃ​ធ្វើដំណើរ​វា​នឹង​ប៉ះពាល់​ដល់​កម្មករ និង ទី​៤.រោងចក្រ សហគ្រាស គ្មាន​លទ្ធភាព​បន្ថែម​ប្រាក់​ធ្វើដំណើរ​ជូន​កម្មករ-និយោជិត។

យ៉ាងណាក៏ដោយ​យោងតាម​អនុសាសន៍​របស់ សម្តេច​មហា​បវរ​ធិបតី ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ត្រូវអនុវត្ត​ការងារ​ផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​ពី​ប្រភេទ​ដឹកទំនិញ​ទៅ​ប្រភេទ​ដឹក​អ្នកដំណើរ​នេះ​យ៉ាងយូរ​ត្រឹម​បំណាច់​ឆ្នាំ ២០២៧។

លោក​បាន​បញ្ជាក់ថា ត្រង់ចំណុច​នេះ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​បេឡា​ជាតិ​សន្តិសុខ​សង្គម ជា​សេនាធិការ តាមរយៈ​ក្រុមការងារ ស​.​ផ​.​ក បាន​សហការ​ជាមួយ​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ) និង​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​កំណត់​ជា ៣ ដំណាក់ ដើម្បី​ជំរុញ​ការ​ផ្លាស់ប្តូរ ឬ​កែលម្អ​រថយន្ត​ដឹក​កម្មករ​ឱ្យមាន​ផាសុកភាព និង​សុវត្ថិភាព​ ក្នុងនោះ​ ដំណាក់កាល​ទី​ ១ ជំរុញ​ការ​ផ្លាស់ប្តូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ ដែល​ដឹក​កម្មករ​ឈរ​មក​អង្គុយ ដោយ​រៀបចំ​ឱ្យ​មាន​បន្ទះក្ដារ ឬ​រនូត​ដែក ឬ​ឈើ មានការ​ថយចុះ​ចំនួន​ផ្ទុក ១៣% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុន​ពេល​កែលម្អ នៅ​ត្រឹម​ដំណាច់ឆ្នាំ​ ២០២៥។ ដំណាក់កាល​ទី​២ ជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ ដែល​ដឹក​កម្មករ​ឈរ​ដោយ​កែលម្អ​ឱ្យមាន​កៅអីអង្គុយ និង​មាន​ដំបូល ថយចុះ​ចំនួន​ផ្ទុក ២៣% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុនពេល​កែលម្អ នៅត្រឹម​ដំណាច់ឆ្នាំ ២០២៦ និង​ដំណាក់កាល​ទី ៣ ជំរុញ​ការ​ផ្លាស់ប្តូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ ដែល​ដឹក​កម្មករ​មក​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ ឬ​ដោយ​កែលម្អ​ឱ្យមាន​កៅអីអង្គុយ​សមរម្យ និង​មាន​ដំបូល ថយចុះ​ចំនួន​ផ្ទុក ៣៦% ដោយ​ធៀប​នឹង​ចំនួន​ផ្ទុក​មុន​ពេល​កែលម្អ។

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ បានលើកឡើង​របាយការណ៍​មក​បញ្ជាក់ថា នៅ​ឆ្នាំ​ ២០២៤ ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​) នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្រង់​ស្ថិតិ​រថយន្ត​ដឹក​កម្មករ បាន​សរុប​ចំនួន ៣ ៣៣២ គ្រឿង ក្នុង​នោះ រថយន្ត​ប្រភេទ​ដឹកទំនិញ មាន​ចំនួន ១ ៩៦៣ គ្រឿង (​រថយន្ត​បាន​កែលម្អ​ឱ្យមាន​កៅអីអង្គុយ​មាន​ចំនួន ២៦៧ គ្រឿង​) និង​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​ស្របតាម​លក្ខណៈ​បច្ចេកទេសមាន​ចំនួន ១ ៣៦៩ គ្រឿង។

លោក​បាន​បន្តទៀតថា ជាមួយគ្នានេះ ក្រុមការងារ ស​.​ផ​.​ក នៃ ប​.​ស​.​ស​. បាន​និង​កំពុង​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចុះ​ស្រង់​ស្ថិតិ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​សម្រាប់​ឆ្នាំ ២០២៥ នេះ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

អ្នកនាំពាក្យ ៖ មានកត្តា ៤ យ៉ាង ជាឧបសគ្គមិនអាចផ្លាស់ប្ដូររថយន្តដឹកកម្មករ ពីប្រភេទដឹកទំនិញទៅប្រភេទដឹកអ្នកដំណើរ

ជីវិតកម្សាន្ដ២ នាទីutes មុន

៩ឆ្នាំកន្លងផុត ក្មេងជំទង់ដែលល្បីថាមានរូបសង្ហាបំផុតលើលោក ប្រែជាយ៉ាងណាហើយ

កីឡា៥ នាទីutes មុន

ឥណ្ឌូណេស៊ី​ ចាប់ផ្តើមដេញថ្លៃធ្វើ​ម្ចាស់ផ្ទះកីឡាយុវជន​អូឡាំពិក​ ឆ្នាំ២០៣០

តាចេក
ជីវិតកម្សាន្ដ៩ នាទីutes មុន

តាចេក រំពឹងមានអ្នកហៅកំប្លែងតាមរោងការ កំដរជីវិតចុងក្រោយ ខណៈឱកាសសម្តែងទើបថតបានមួយរឿងថ្មីៗ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

UN៖ប្រជាជនមីយ៉ាន់ម៉ា​ជិត​២០​​​លាន​នាក់ត្រូវ​​ការ​ជំនួស​មនុស្ស​ធម៌​បន្ទាន់​

Sokha Hotels

ព័ត៌មានពេញនិយម