Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកអនុម័តកម្ចី ៤,៧ ប៊ីលាន​ដុល្លារ ដល់ TotalEnergies សម្រាប់គម្រោងទាញយក LNG

បានផុស

នៅ

ក្រុមប្រឹក្សាភិបាលនៃធនាគារនាំចេញ-នាំចូលរបស់សហរដ្ឋអាមេរិក (EXIM Bank) បានអនុម័តប្រាក់កម្ចី​ប្រមាណ ៤,៧ ​ប៊ីលានដុល្លារ សម្រាប់ក្រុមហ៊ុនថាមពលបារាំង TotalEnergies យក​ទៅប្រើប្រាស់ក្នុងគម្រោងទាញយក​ឧស្ម័នធម្មជាតិពង្រាវ (LNG) នៅប្រទេស​ម៉ូហ្សំប៊ិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក ធនាគារ EXIM បានអនុម័តប្រាក់កម្ចីចំនួន ៤,៧ ប៊ីលាន​ដុល្លារ ​សម្រាប់គម្រោង LNG ដែល​មាន​តម្លៃ ២០ ប៊ីលាន​ដុល្លារ ដដែឡ ​ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ យ៉ាង​ណា​មិញ ការអនុម័ត​នេះត្រូវធ្វើឡើង​ជាថ្មី ក្រោយ​គម្រោង​ត្រូវ​បាន​ផ្អាកនៅឆ្នាំ ២០២១ ដោយសារតែ​បញ្ហា​សន្តិសុខ​ពាក់ព័ន្ធ​នឹង​ក្រុមជ្រុលនិយម​​ក្នុងខេត្ត​​ Cabo Delgado ​រប​ស់​ម៉ូហ្សំប៊ិក។

​កាសែត Financial Times បាន​ចុះផ្សាយ​ដោយ​ស្រង់សម្ដីរដ្ឋមន្ត្រីថាមពល​ម៉ូហ្សំប៊ិក លោក Estevão Pale ដែល​ថា​ ការ​អនុម័ត​ចុងក្រោយ​ធ្វើឡើងដោយ​ឆ្លង​កាត់​តាម​ការបោះឆ្នោតរបស់ក្រុមប្រឹក្សាភិបាលធនាគារ។

កាលពីខែមុន នាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies លោក Patrick Pouyanne បាននិយាយថា លោករំពឹងថាការផ្តល់ហិរញ្ញប្បទានរបស់សហរដ្ឋអាមេរិក នឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះ ហើយ​បន្ទាប់​មកគឺការអនុម័ត​ពីភ្នាក់ងារឥណទានផ្សេងៗ​ទៀត។

គួរគូសបញ្ជាក់ថា​ ក្រុមហ៊ុន TotalEnergies បានកំពុងរង់ចាំការអនុម័តប្រាក់កម្ចីឡើងវិញពីទីភ្នាក់ងារឥណទាននាំចេញរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងហូឡង់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

TotalEnergies
ព័ត៌មានអន្ដរជាតិ៥០ វិនាទី មុន

អាមេរិកអនុម័តកម្ចី ៤,៧ ប៊ីលាន​ដុល្លារ ដល់ TotalEnergies សម្រាប់គម្រោងទាញយក LNG

សេដ្ឋកិច្ច១៧ នាទីutes មុន

វិស័យទេសចរណ៍ចូលរួមប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងសុខាភិបាលរៀបចំការបណ្តុះបណ្តាល ៥ថ្ងៃ ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ដល់គ្រូបង្គោល

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នកនាំពាក្យ ៖ មានកត្តា ៤ យ៉ាង ជាឧបសគ្គមិនអាចផ្លាស់ប្ដូររថយន្តដឹកកម្មករ ពីប្រភេទដឹកទំនិញទៅប្រភេទដឹកអ្នកដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម