សេដ្ឋកិច្ច
កម្ពុជារំពឹងទទួលបានកំណើនវិនិយោគនៅឆ្នាំ ២០២៥
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រំពឹងថា កម្ពុជានឹងទទួលបានកំណើនវិនិយោគនៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីមានកំណើនជិត ៤០% កាលពីឆ្នាំមុន។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តគម្រោងវិនិយោគចំនួន៤១៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ៧ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង ដែលនេះ គឺជាចំនួនគម្រោងវិនិយោគច្រើនបំផុតមិនធ្លាប់មាន។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «កំណើននេះ ឆ្លុះបញ្ចាំងពីអ្វីដែលរដ្ឋាភិបាល និងវិស័យឯកជនបានខិតខំធ្វើរួមគ្នា គឺដើរ វាខុសគ្នាពីការបញ្ចេញការចាប់អារម្មណ៍របស់អ្នកវិនិយោគបរទេស វាខុសគ្នា គឺថា ចំនួនអ្នកចាប់អារម្មណ៍ និងចំនួនអ្នកសម្រេចមកវិនិយោគជាក់ស្ដែង យើងអាចទៅ យើងអាចប្រកាស កាសែតអាចចុះថា កម្ពុជា ជាប្រទេសដែលមានការចាប់អារម្មណ៍ខ្ពស់នៅក្នុងវិស័យឯកជននៅក្នុងការវិនិយោគ ប៉ុន្តែដើម្បីឱ្យគេចាប់អារម្មណ៍ គេមក ទាល់តែយើងមានការទាក់ទាញ គេហៅថា ទាក់ម៉ូយសកម្ម ដើរទាក់ម៉ូយទាំងអស់គ្នា បានន័យថា ទៅប្រាប់គេដល់ផ្ទះ ពន្យល់គេ បង្ហាញ ហើយចាប់ដៃគេមក ហើយគេមកដល់ហើយថែទាំគេឱ្យសប្បាយចិត្ត កក់ក្ដៅ»។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជានៅតែចង់បានបន្ថែមទៀត ហើយសង្ឃឹមថា ឆ្នាំ ២០២៥ កំណើនវិនិយោគកាន់តែច្រើន ខណៈរាជរដ្ឋាភិបាល បានបញ្ជូនក្រុមការងារ សហការជាមួយវិស័យឯកជន ទៅផ្សព្វផ្សាយ នៅក្រៅប្រទេសលើគ្រប់វិស័យ ដើម្បីភ្ជាប់ទាក់ទាញបន្ថែមទៀត ខណៈក្រុមវិនិយោគបានចូលមកសិក្សាវិនិយោគបន្តបន្ទាប់។
រាជរដ្ឋាភិបាលកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ថា នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខកំណើនសេដ្ឋកិច្ចកម្ពុជាអាចមានលទ្ធភាពសម្រេចបានក្នុងរង្វង់ ៦,៥% ជាមធ្យមប្រចាំឆ្នាំ ដែលជំរុញដោយការនាំចេញ ដូចជាវិស័យកាត់ដេរ កម្មន្តសាល ទេសចរណ៍ និងកសិកម្ម។
ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក៏បានឆ្លុះបញ្ចាំងតាមរយៈទិដ្ឋភាពពាណិជ្ជកម្មអន្តរជាតិជារួម ដែលក្នុងនោះទំហំពាណិជ្ជកម្មសរុបបានកើនឡើងជិតដល់ ៥៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ ពោលគឺកើនឡើងជិត ១៦% ធៀបនឹងឆ្នាំ ២០២៣ ហើយការនាំចេញមានទំហំប្រមាណ ២៦ ពាន់លានដុល្លារ កើនឡើង ១៤%៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ