នយោបាយ
ភាពស្ងប់ស្ងាត់របស់កម្ពុជាលើបញ្ហាព្រំដែនធ្វើឱ្យកាសែតនិងរដ្ឋាភិបាលថៃប្រឈមមុខគ្នា
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីភាពស្ងប់ស្ងាត់របស់សម្ដេច និងរដ្ឋាភិបាលលើបញ្ហាព្រំដែនបានធ្វើឱ្យកាសែតថៃ ក្រុមជាតិនិយម និងរដ្ឋាភិបាលថៃបានប្រឈមនឹងគ្នា។ សម្ដេចថា មិនមែនជារឿងចាំបាច់សម្រាប់នាយករដ្ឋមន្ត្រីប្រទេសមួយទៅឆ្លើយតបនឹងប្រជាជនប្រទេសដទៃនោះ ទុកឱ្យរដ្ឋាភិបាលប្រទេសគេដោះស្រាយទៅ។

ថ្លែងក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជា ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការដោះស្រាយបញ្ហាព្រំដែនមិនមែនជាការស្រែកទាមទារតាមបណ្ដាញសង្គមនោះទេ។ រដ្ឋាភិបាលកម្ពុជាមានវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី និងកិច្ចសហប្រតិបត្តិការ។
សម្ដេចថា៖ «ឥឡូវខ្ញុំសួរ! តើខ្ញុំនាយករដ្ឋមន្ត្រីខ្មែរចាំបាច់ទៅឆ្លើយតបជាមួយក្រុមអាវលឿងថៃប៉ុន្មាននាក់ដែលមកទេ? ទុកឱ្យទាហានថៃគេទប់ខ្លួនឯងទៅ។ ថ្ងៃមុនកាសែត Nation ថៃក្រោយយើងប្រទាញ់ប្រទង់គ្នា [..] កាសែត Nation ថៃចេញមកថាទាំងឯកឧត្តម ទៀ សីហា ទាំងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទូរស័ព្ទទៅសុំទោសឧបនាយករដ្ឋមន្ត្រីការពារជាតិថៃអំពីតាមាន់ធំ។ ខ្ញុំថាខ្ញុំគ្មានទេណា ប្រាប់ទៅថៃភ្លាម ខ្ញុំឱ្យពន្យល់ ចឹងបានរឿងគេបង្កើតខ្លួនគេ។ ទីបំផុតឧបនាយករដ្ឋមន្ត្រីការពារជាតិថៃបានចេញមកប្រាប់ថាកាសែតហ្នឹងចុះមិនការពិត បានកាសែតហ្នឹងចេញមកកែសម្រួលទៅ។ ជួនការកាសែតគេចុះរញ៉េរញ៉ែយើងទៅឆ្លើយយ៉ាងមិចឱ្យគេឆ្លើយខ្លួនគេទៅ»។

សម្ដេចធិបតីបានបញ្ជាក់ថា របៀបនៃការធ្វើការរបស់កម្ពុជាគឺប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្ដិវិធី ចរចា និងប្រើច្បាប់អន្តរជាតិ តែត្រៀមខ្លួនឆ្លើយតបជានិច្ចប្រសិនជាមានការប្រើប្រាសកម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា។
សម្ដេចនៅតែរំម្លឹកពីការថែរក្សាសន្ដិភាព ស្ថេរភាព ដែលធានាដល់ភាពសុខសាន្តរបស់ប្រជាជន និងការរីកចម្រើននៃប្រទេសជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ