ព័ត៌មានជាតិ
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តាមទិន្ន័យពីឆ្នាំ ១៩៩៥ មក កម្ពុជាមានឧកញ៉ាចំនួន ១៩៤៧ រូប ក្នុងនោះ ១៤០រូប ត្រូវបានលុបឈ្មោះចេញពីគោរមងារ ហើយក្នុងចំណោមនោះឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូរ។

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី ១៤ ខែមីនានេះ សម្តេចធិបតី មានប្រសាសន៍ថា ពីមុនមកអ្នកដែលជាកងកម្លាំងប្រដាប់អាវុធ ក៏អាចទទួលបានគោរមងារជាឧកញ៉ាបានដែរ។ ប៉ុន្តែក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលមានគោរមងារជាឧកញ៉ា ជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល គឺតម្រូវឱ្យជ្រើសរើសមួយ ដូច្នេះគោរមងារឧកញ៉ាក៏មានការថយចុះដែរ។ សម្តេចមានប្រសាសន៍ថា៖«តាមទិន្នន័យដែលយើងមានពីឆ្នាំ ១៩៩៥ មានឧកញ៉ា ១៩៤៧ រូប ក្នុងនោះយើងបានលុបចេញ ១៤០ រូប ដោយ១២៦ រូប គឺលុបចេញដោយសារវិសមិតភាព។ ក្រៅពីនោះក៏មានការលុបចេញមួយចំនួនទៀតដោយការស្ម័គ្រចិត្ត និងការប្រព្រឹត្តបទល្មើសមួយចំនួនដែលនាំឱ្យពាក់ព័ន្ធទៅដល់កិត្តិយសរបស់ឧកញ៉ា ក៏ដូចជាច្បាប់»។

ដូច្នេះ ដើម្បីកុំឱ្យមានបញ្ហា សម្តេចបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពគោរមងារឧកញ៉ា ទោះបីជាឧកញ៉ានោះ មិនមែនសមាជិករបស់សមាគមឧកញ៉ាក៏ដោយ។ សម្តេចថា៖« ព្រោះការចូលជាសមាគមឧកញ៉ាគឺជាការស្ម័គ្រចិត្ត ហើយចូលជាឧកញ៉ាក៏ជាស្ម័គ្រចិត្ត អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺអាចស្នើសុំគោរមងារ ប៉ុន្តែត្រូវមានការវាយតម្លៃ»។ សម្តេចបានពន្យល់ទថា កិច្ចការទាំងអស់នេះ គឺធ្វើឡើងមិនមែនដើម្បីការគ្រប់គ្រងគាបសង្កត់ទេ ប៉ុន្តែដើម្បីរួមគ្នាថែរក្សានូវអភិក្រម ក៏ដូចជាការសាមគ្គីឯកភាពគ្នាក្នុងនាមជាជាតិមួយវិស័យឯកជន និងរដ្ឋ។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណ ចំពោះសមាគមឧកញ៉ាដែលបានធ្វើកិច្ចការងារចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការគិតគូរទៅលើជ្រុងនេះ។ ជាពិសេសការបណ្តុះបណ្តាល ការណែនាំនូវការអនុវត្តផ្សេងៗរួមទាំងអភិក្រមសីលធម៌ ក៏ដូចជាការគ្រប់គ្រងផ្សេងៗនៅក្នុងប្រតិបត្តិការនេះ ។

សម្តេចធិបតីសង្កត់ធ្ងន់ថា៖«ព្រោះអ្នកមានគោរមវ័ន្តឧកញ៉ា សុទ្ធតែក្នុងលំដាប់ជាអ្នកដឹកនាំក្នុងវិស័យឯកជន ចឹងអ្នកដឹកនាំក្នុងវិស័យនេះ ត្រូវមានការទទួលខុសត្រូវ ប្រកាន់ក្រមសីលធម៌ជាគំរូ។ខ្ញុំគិតថាទាំងអស់នេះគឺជាការផ្តល់អត្ថប្រយោជន៍បន្ថែម នៅក្នុងការពង្រឹងសាមគ្គីគ្នា ក៏ដូចជាការជួយដល់គ្នាទៅវិញទៅមក»។
បើតាមសម្តេចធិបតី កត់សម្គាល់ថា មួយឆ្នាំកន្លងមកនេះ សមាគមឧកញ៉ា ពិតជាបានឆ្លើយតបទៅនឹងភារកិច្ចស្នូលរបស់សមាគម នោះគឺជាការចូលរួមក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈការបង្កើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម កសាងទំនាក់ទំនងជាមួយបណ្តាស្ថាប័នអន្តរជាតិ និងការអមដំណើរសម្តេច និងទស្សនកិច្ចក្រៅប្រទេសដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសជាដៃគូ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ