Connect with us

សេដ្ឋកិច្ច

សម្ដេចតេជោពន្យល់ពីអតុល្យភាពពាណិជ្ជកម្មជាមួយចិន

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ពីអតុល្យភាពនៃពាណិជ្ជកម្មជាមួយប្រទេសចិន ដោយថាកម្ពុជាត្រូវការវត្ថុធាតុដើមលើផ្នែកកាត់ដេរច្រើនពីប្រទេសនេះ។ ទោះជាយ៉ាងណាសម្ដេចថាទោះបីកម្ពុជានាំចូលពីចិនច្រើនក្ដី តែកម្ពុជាក៏បាននាំចេញទៅកាន់បរទេសច្រើនដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសន្និបាតសមាគមឧកញ៉ាកម្ពុជា ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោថា ក្រឹត្យក្រមសេដ្ឋកិច្ចគឺតម្រូវឱ្យមានសេចក្ដីត្រូវការ និងផ្គត់ផ្គង់។ សម្ដេចបានលើកឡើងថាដោយសារតែមានការនាំចូលវត្ថុធាតុដើមពីចិននេះហើយទើបប្រទេសកម្ពុជាអាចប្រែខ្លួនពីប្រទេសដែលពឹងផ្អែកលើការនាំចូលសុទ្ធ ទៅជាប្រទេសដែលផលិតសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សម្ដេចថា៖ «ដូច្នេះអ្នកដែលសេដ្ឋកិច្ចមិនមែនសេដ្ឋកិច្ច ឬក៏អ្នកសេដ្ឋកិច្ចប៉ុន្ដែចូលចិត្តនិយមនៃការបន្ទោសបង្អាប់ជនជាតិឯងវាមិនមែនជាមនុស្សទេ»។

សម្ដេចក៏បានបង្ហាញពីទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសមួយចំនួនដែលមានដូចជាវៀតណាម ម៉ាឡេស៊ី ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសនេះច្រើនជាងប្រទេសទាំងនេះនាំចូលមកកម្ពុជា។ សម្ដេចជំរុញដល់សមាគមឧកញ៉ា និងសភាពាណិជ្ជកម្មដើម្បីបន្តអនុវត្តន៍នូវការរក្សាទីផ្សារចាស់ និងបង្កើតទីផ្សារថ្មីសម្រាប់កម្ពុជា។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឆ្នាំ២០២៤ សម្រេចបាន១៥,១៩ពាន់លានដុល្លារអាមេរិក ក្នុងនោះ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជាមាន​ចំនួន ១៣,៤៤ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៦ ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៧៥ពាន់​លាន​ដុល្លារ កើន ១៨,៤ ភាគរយ។ ផ្អែក​តាម​ទិន្នន័យខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ​មាន​ឱនភាព​ប្រមាណ ១១,៦៩ ពាន់​លាន​ដុល្លារ ខណៈ​កាល​ពី​ឆ្នាំ​ ២០២៣ មាន​ចំនួន ៩,៣១ ពាន់​លាន​ដុល្លារ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម