ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន
នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ និងហាក់សម្ដែងការហួសចិត្តចំពោះក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រៀបធៀប ឬភ្ជាប់សម្ដេចទៅនឹងមេដឹកនាំនៃប្រទេសមួយចំនួនដែលត្រូវបានគេចាប់ខ្លួន។

ពីវេទិកានៃពិធីជប់លៀងរបស់សមាគមឧកញ៉ាកម្ពុជា ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបហួសចិត្ត នៅពេលដែលមានការចាប់ខ្លួនមេដឹកនាំនៃប្រទេសណាម្នាក់ គឺក្រុមមាននិន្នាការប្រឆាំងតែងតែប្រៀបធៀបសម្តេចជាមួយអ្នកទាំងនោះ។ ថ្មីៗនេះ គឺបានប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ដែលត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

សម្ដេច ហ៊ុន សែន បានថ្លែងដោយសំឡេងប្រកបដោយថាមពល ថា«រឿង ឌុយទើតេ ជារឿង ឌុយទើតេ តែ ហ៊ុន សែន មិនមែន ឌុយទើតេ ទេ»។ សម្ដេចតេជោ ក៏បានរម្លឹកព្រឹត្តិការណ៍មួយចំនួន ដែលកន្លងមក មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស តែងតែយកមកប្រៀបធៀបនឹងសម្ដេច ជាអាទិ៍ អតីតមេដឹកនាំលីប៊ី លោក កាដាហ្វី ដែលដែលគេសម្លាប់ អតីតប្រធានាធិបតីស៊ីរី លោក អាសាដ និងពេលដែលរដ្ឋាភិបាលបង់ក្លាដេស ត្រូវបានផ្ដួលរំលំ ក៏បានប្រៀបធៀបកម្ពុជាទៅនឹងបង់ក្លាដេស ប៉ុន្តែនៅពេលដែលលោកស្រី អោងសាន ស៊ូជី ឈ្នះឆ្នោតនៅមីយ៉ាន់ម៉ា ក្រុមប្រឆាំងបានប្រៀបធៀបខ្លួនឯងជាមួយនឹងលោកស្រី អោងសាន ស៊ូជី ហើយដាក់សម្ដេចតេជោ ទៅជាពួកយោធានៅមីយ៉ាន់ម៉ា ដែលចាញ់ឆ្នោត ជាដើម។

ក្នុងន័យរៀបរាប់ខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកប្រឆាំងជ្រុលនិយមទាំងនោះ យ៉ាងដូច្នេះថា«អ្នកកុំប្រៀបធៀបអ្វីដែលជាជោគជ័យរបស់អ្នកដទៃ ទៅជាជោគជ័យរបស់អ្នក ហើយបរាជ័យ ទម្លាប់ឱ្យ ហ៊ុន សែន»។ សម្តេច បញ្ជាក់ច្បាស់ៗថា «ហ៊ុន សែន គឺជា ហ៊ុន សែន ហ៊ុន សែន របស់កម្ពុជា»។ សម្ដេចតេជោ ចោទជាសំណួរថា សម្ដេចបានយកជីវិតធ្វើជាដើមទុនដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហម ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន «តើខ្ញុំជាអ្នកខុសទេ?»។
សម្តេចតេជោ ក៏បានបង្ហើបឲ្យដឹងពីការចាប់ខ្លួនមនុស្សម្នាក់នៅខេត្តបាត់ដំបងផងដែរ ក្រោយបុគ្គលរូបនេះ បានខមមិនតាមបណ្ដាញហ្វេសប៊ុក ថា (តិចទៀតដល់សម្តេច) ក្រោយមានការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីននោះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានជាតិ២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ