ចរាចរណ៍
BMW បុក Chevrolet ពីក្រោយវិលមួយជុំ រុញផ្ទប់រនាំងដែក ០៦ ផ្ទាំង លើផ្លូវ ៦០ ម៉ែត្រ ដែលអាជ្ញាធរទើបតែដាក់ថ្មីៗ នេះ រងការខូចខាត
បុរសជាម្ចាស់រថយន្ត BMW បើកបុករថយន្ត Chevrolet ពីក្រោយពេញទំហឹង បណ្ដាលឲ្យរុញទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវ ចំនួន ០៦ ផ្ទាំង លើបណ្ដោយផ្លូវ ៦០ ម៉ែត្រ ដែលអាជ្ញាធរទើបតែដាក់កាលពីថ្មីៗ នេះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គាត់ឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 1996.L.K ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជិតដល់ស្តុបស័រដែស លើបណ្ដោយផ្លូវ ៦០ ម៉ែត្រ ស្រាប់តែទៅបុកពីក្រោយរថយន្ត Chevrolet ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-1508 ដែលកំពុងបើកទិសដៅស្របគ្នា បណ្ដាលឲ្យរថយន្ត Chevrolet ទៅបុករនាំងដែកពុះចែកផ្លូវ វិលមួយជុំ ទៅប៉ះរនាំងដែកបាក់ ចំនួន ០៦ ផ្ទាំង បង្កការខូចខាតរថយន្តស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា កាលពីថ្មីៗ កន្លងទៅនេះ គាត់ទើបតែឃើញអាជ្ញាធរយករនាំងដែកនេះមកដាក់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទើបតែមួយករណីនេះទេ បុករនាំងដែកពុះចែកផ្លូវចំនួន ០៦ ផ្ទាំង មុនគេតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង ០២ គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេល ក្រោយ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១០ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ