Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ ក្ដីស្រលាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈតួនាទីទេ

បានផុស

នៅ

នាយករដ្ឋមន្ត្រីបានបង្ហោះរូបភាពមួយសន្លឹកមួយសន្លឹក ដែលធ្វើឱ្យមនុស្សស្ទើគ្រប់គ្នាមានអារម្មណ៍កក់ក្ដៅ និងរីករាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អមជាមួយនឹងសំណេរថា «សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហោះនៅព្រឹកថ្ងៃទី១៥ ខែមីនានេះ គឺរូបសម្ដេចអោបជាមួយស្ដ្រីម្នាក់ដែលទឹកមុខអ្នកទាំងពីរពោពេញដោយភាពរីករាយ។ ហើយអ្វីដែលនៅពីក្រោយរូបភាពមួយសន្លឹកនេះសម្ដេចបានសរសេរថា៖ «អ៊ំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។ ចម្លើយរបស់ខ្ញុំគឺដូចក្នុងរូបមួយសន្លឹកនេះ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ភាពជោគជ័យរបស់សម្ដេចធិបតីគឺជាកិច្ចខិតខំប្រឹងប្រែងនៃការបង្ហាត់ប​ង្រៀនរបស់សម្ដេចតេជោធ្វើឱ្យកូនមានទាំងចំណេះដឹង និងសីលធម៌ក្នុងសង្គម។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមរបស់សម្ដេចកាលពីថ្ងៃទី១៣ ខែមីនា ថាភាពជោគជ័យរបស់កូនៗសម្ដេចគឺជាជោគជ័យនៃការអប់រំបណ្តុះបណ្តាលកូនៗដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រើពេលជាង៤០ឆ្នាំ។ សម្ដេចតេជោបានរម្លឹកថាទោះបីជាកូននាយករដ្ឋមន្ត្រីក៏ដោយតែកូនៗត្រូវស្គាល់ជីវភាពរបស់ប្រជាជនធម្មតា មានវិន័យ គុណធម៌ ចរិយាធម៍ សិលធម៌ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សភាអឺរ៉ុប​​​ថ្កោលទោស​ថៃ​​ដែល​បញ្ជូន​ជនភាគតិច​អ៊ុយហ្គ័រ​ទៅចិន និង​ការ​ប្រើច្បាប់​ប្រមាថ​មហា​ក្សត្រ​

Sokha Hotels

ព័ត៌មានពេញនិយម