ព័ត៌មានអន្ដរជាតិ
បាក់ធ្នឹមស្ពានផ្លូវល្បឿនលឿនក្នុងទីក្រុងបាងកកបណ្តាលឲ្យស្លាប់និងរបួសជាង៣០នាក់
យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់និង២៧នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍បាក់ធ្នឹមបេតុងស្ពានលើផ្លូវល្បឿនលឿនដែលកំពុងសាងសង់ក្នុងទីក្រុងបាងកកប្រទេសថៃ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ធ្នឹមបេតុងដែលកំពុងសាងសង់ផ្លូវ Rama 2 ស្ថិតនៅចម្ងាយប្រហែល២០០ម៉ែត្រ ពីច្រកចូលផ្លូវល្បឿនលឿន បានបាក់សង្កត់លើរចនាសម្ព័ន្ធផ្លូវល្បឿនលឿន ដែលមានស្រាប់ បណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់ ខណៈកម្មករជាង២០នាក់នៅកន្លែងនោះក្នុងពេលបាក់ស្រុត។
ត្រឹមព្រឹកថ្ងៃទី១៥ខែមីនា កម្មករ៥នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ហើយយ៉ាងហោចណាស់ ២៧នាក់ផ្សេងទៀតបានរងរបួស។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត ដោយសារមនុស្ស២នាក់ទៀតនៅតែបាត់ខ្លួន។ វិស្វករ និងប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៃការបាក់រលំនេះ។
ផ្លូវ Rama 2 គឺជាផ្លូវសំខាន់បំផុតដែលតភ្ជាប់ទីក្រុងបាងកកជាមួយតំបន់ភាគខាងត្បូង រួមទាំងទីក្រុងរមណីយដ្ឋាន Hua Hin ក្នុងខេត្ត Prachuap Khiri Khan។ ផ្លូវនេះជារើយៗក៏មានគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះថ្នាក់ពីការរសាងសង់បណ្ដាលឲ្យមានអ្នកស្លាប់ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់