Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ សន្តិភាព បានអនុញ្ញាតឲ្យសាសនាផ្សេងៗ នៅកម្ពុជា គោរពប្រតិបត្តិតាមជំនឿរៀងៗ ខ្លួន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែងថា ប្រទេស​មាន​សុខសន្តិភាព បាន​អនុញ្ញាត​ឲ្យ​សាសនា​ផ្សេងៗ​ នៅ​កម្ពុជា​ គោរព​ប្រតិបត្តិ​តាម​ជំនឿ​រៀងៗ​ ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ខណៈពេល​អញ្ជើញ​ជួប​សំណេះសំណាល និង ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ ​២០២៥ ជាមួយ​នារី​ឥស្លាម​កម្ពុជា នៅ​មណ្ឌល​ម៉ូ​ឌែ​ន ​៥ រាជធាន​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ​១៤ ខែមីនា ឆ្នាំ​ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ចំពោះ​សុខដុម​នី​កម្ម​សាសនា ដើម្បី​ធានាថា កម្ពុជា​ មិនមាន​ជម្លោះជាតិសាសន៍ និង​សាសនា​ឡើយ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា សង្គ្រាម​ដ៏​សែន​ឈឺចាប់ក្នុងពេល​អតីតកាល​ដែល​បាន​ក្លាយ​ជា​បទពិសោធ បន្សល់ទុក​នូវ​មេរៀន​សម្រាប់​ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​ខ្លះ​នៅលើ​ពិភព​លោក​ផងដែរ​។ សុខដុម​នីយកម្ម​ នៃ​ជនជាតិ និង​សាសនា គឺមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​កិច្ចអភិវឌ្ឍន៍​សង្គម​ក​ម្ពុ​ជា​បច្ចុប្បន្ន ដើម្បី​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ភាពសុខសាន្ត ក្រោម​ម្លប់​ នៃ​សុខ​សន្តិភាព និង​បាន​អនុញ្ញាត​ឲ្យ​សាសនា​ផ្សេងៗ​ នៅ​កម្ពុជា​ គោរព​ប្រតិបត្តិ​តាម​ជំនឿ​រៀងៗ ខ្លួន។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ជូនពរ​ខ្មែរ​-​ឥស្លាម​ទូទាំងប្រទេស​នៅក្នុង​ឱកាស​បុណ្យ​ស្រាយ​បួស នៃ​ខែ​រ៉ា​ម៉ា​ឌន​នេះ សូម​ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ គ្នា។ សម្តេច ក៏បាន​សុំ​ពរ​ពី​ព្រះ​អាល់​ឡោះ សូម​ផ្តល់​ភាពសុខសាន្ត និង ការ​រីកចម្រើន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សភាអឺរ៉ុប​​​ថ្កោលទោស​ថៃ​​ដែល​បញ្ជូន​ជនភាគតិច​អ៊ុយហ្គ័រ​ទៅចិន និង​ការ​ប្រើច្បាប់​ប្រមាថ​មហា​ក្សត្រ​

Sokha Hotels

ព័ត៌មានពេញនិយម