Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះត្រួតពិនិត្យណែនាំទីតាំងកែច្នៃ-វេចខ្ចប់ថ្នាំជក់ សាយភាយក្លិនប៉ះពាល់ពលរដ្ឋ

បានផុស

នៅ

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំបូល ចុះ​ត្រួតពិនិត្យ​ណែនាំ​ដល់​ទីតាំង​សិប្បកម្ម​ផលិត កែច្នៃ និង​វេច​ខ្ចប់​ថ្នាំជក់ ១ កន្លែង ដែល​មាន​ក្លិន​ថ្នាំជក់​សាយភាយ​ចេញពី​រោងចក្រ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០២៥ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំបូល ដឹកនាំ​ដោយ លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​កំបូល អម​ដំណើរ លោក ហ៊ុន សុរិទ្ធី អភិបាល​រង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត កែច្នៃ និង​វេច​ខ្ចប់ ថ្នាំជក់ មាន​ស្លាក​យីហោ សាន​ហ៊ី ឃី​ង​ឌា​ន ឯ​.​ក ស្ថិត​នៅ​ក្នុង​ភូមិ​ត្រឹប សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា ទីតាំង​ខាង​លើ​នេះ​មាន​ក្លិន​ថ្នាំជក់​សាយភាយ​ចេញពី​រោងចក្រ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង។ បន្ថែម​នោះ ដោយ​មាន​ការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ផង​នោះ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ចុះ​ទៅ​ដល់​ទីតាំង​នេះ​តែម្ដង។ ក្នុង​នោះ ក្រុមការងារ​ចម្រុះ​រក​ឃើញ​ថា ក្រុមហ៊ុន​មាន​ឯកសារ និង​លិខិតអនុញ្ញាត​សម្រាប់​ដំណើរការ​ទីតាំង​សិប្បកម្ម​គ្រប់​គ្រាន់ និង​ពុំ​មាន​រក្សាទុក ឬ​ប្រើប្រាស់​សារធាតុ​ផ្សំ​ជាមួយ​នឹង​សរសៃ​ថ្នាំជក់​ដែល​មាន​សារធាតុ​ញៀន​នោះ​ទេ ប៉ុន្តែ​ទីតាំង​នេះ​មាន​ក្លិន​ថ្នាំជក់​សាយភាយ​ចេញពី​រោងចក្រ។

ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​រួចមក ក្រុមការងារ បាន​សម្រេច​ណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង​ស្ដីពី​ការ​រៀបចំ​បទដ្ឋាន​បច្ចេកទេស​កាត់បន្ថយ​ក្លិន​សាយភាយ​ចេញពី​រោងចក្រ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​រដ្ឋបាល​ត្រាំ​​​​សន្សំលុយបាន​ជិត​​១ពាន់​លាន​ដុល្លារ​១ឆ្នាំ​ពី​ការបិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

លៀក លីដា
ជីវិតកម្សាន្ដ៣១ នាទីutes មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

សេដ្ឋកិច្ច៣ ម៉ោង មុន

អ្នកនាំពាក្យអះអាង តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីល្អជាងឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម