Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន៖ នៅលើពិភពលោកនេះកម្រណាស់ដែលអាចធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មស្មើគ្នា

បានផុស

នៅ

ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពន្យល់អំពីអតុល្យភាពជញ្ជីងពាណិជ្ជកម្ម រវាងការនាំចូលទំនិញមានទំហំទឹកប្រាក់ ២៦ ពាន់លានដុល្លារ រីឯការនាំចេញពីប្រទេសកម្ពុជាទៅបរទេសមាន ២៨ ពាន់លានដុល្លារ។ ការពន្យល់នេះ បន្ទាប់ពីក្រុមជ្រុលនិយមនៅបរទេសដែលតាំងខ្លួនជាគ្រូសេដ្ឋកិច្ច តែងបានលើកការប្រៀបធៀបអំពីអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្ម ពីប្រទេសកម្ពុជាទៅប្រទេសមួយផ្សេងទៀត ឬពីកម្ពុជាទៅប្រទេសនេះ ប្រទេសនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី ១៤ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅលើពភពលោកនេះ កម្រណាស់ដែលអាចធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មស្មើគ្នានោះទេ ។ សម្តេចពន្យល់ថា៖« មូលហេតុងាយយល់ ឧទាហរណ៍ យើងជាមួយសហរដ្ឋអាមេរិក យើងនាំចេញទៅសហរដ្ឋអាមេរិកច្រើនជាងនាំចូលពីអាមេរិក។ ប្រជាជនអាមេរិកមានជាង ៣០០លាននាក់ ដែលមានតម្រូវការខ្ពស់ យើងនាំទៅអាមេរិកមានចំនួនធំ ប៉ុន្តែពេលដែលយើងនាំពីអាមេរិកមកវិញ ក៏មានទំហំតូច ដោយប្រជាជនមានត្រឹម​១៧លាននាក់»។

ងាកត្រឡប់ទៅពាណិជ្ជកម្មកម្ពុជាជាមួយថៃ សម្តេចបានថ្លែងថា ទំហំសរុបនៃការនាំចេញរវាងថៃ និងកម្ពុជា គឺមានទឹកប្រាក់ ១០ពាន់លានដុល្លារ ប៉ុន្តែកម្ពុជានាំចូលពីថៃច្រើនជាងនាំចេញពីកម្ពុជាទៅ តើមូលហេតុអ្វីទៅ ? មូលហេតុយើងមានតម្រូវការផ្គត់ផ្គង់ពីថៃចូលមកបម្រើតម្រូវការនៃការសាងសង់ ឬការប្រើប្រាស់នៅកម្ពុជាដូចជាប្រេងឥន្ធនៈ ឬសម្ភារផ្សេង។ ចំណែកទំហំពាណិជ្ជកម្មជាមួយនឹងវៀតណាមមានជាង ១០ពាន់លានដុល្លារ មានប្រហាក់ប្រហែលគ្នា។

មួយទៀតក៏ត្រូវយល់ដឹងឱ្យច្បាស់រវាងកម្ពុជានិងចិន យើងនាំទៅចិនមានចំនួនតិចជាង បើប្រៀបធៀបនាំពីចិនចូលមកកម្ពុជា។ ហេតុអ្វីបានជាមានអតុល្យភាពបែបនេះ។ សម្តេចពន្យល់ថា៖«ពួកប្រឆាំងវាយប្រហារយើងលើបញ្ហានេះ ប៉ុន្តែសូមផ្តល់ការណែនាំចំពោះក្រុមប្រឆាំងឱ្យយល់ច្បាស់ នៅកម្ពុជាត្រូវការវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិន ជាពិសេសសាច់ក្រណាត់ដើម្បីបម្រើឱ្យបណ្តារោងចក្រកាត់ដេរនៅកម្ពុជា»។

តាមរយៈរោងចក្រកាត់ដេរនោះ កម្ពុជាបាននាំវត្ថុធាតុដើមជាសាច់ក្រណាត់ពីប្រទេសចិន ចូលមកកម្ពុជា បន្ទាប់ពីកាត់ដេររួចហើយនាំទៅប្រទេសក្រៅ ការណ៍នេះចិនបានចូលរួមចំណែកជួយដល់កម្ពុជាក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្មបម្រើឱ្យការនាំចេញ។

សម្តេចថា៖«ដូច្នេះអ្នកដែលសេដ្ឋកិច្ច មិនមែនសេដ្ឋកិច្ច ឬក៏អ្នកសេដ្ឋកិច្ច ប៉ុន្តែចូលចិត្តនិយមនៃការបន្ទុះបង្អាប់ ជនជាតិឯងវាមិនមែនមនុស្សទេ បើប្រៀបទៅវាជាសត្វ។ ខ្ញុំមិនចង់សំដៅទៅទេ ប៉ុន្តែត្រូវតែនិយាយទៅពួកគេ តែអ្វីដែលជាគោលដៅដ៏ធំបំផុតរបស់ខ្ញុំ ខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ ១៧លាននាក់ នៅក្នុងប្រទេស ដើម្បីឱ្យយល់ថា អ្វីទៅដែលជាជញ្ជីងពាណិជ្ជកម្ម មូលហេតុអ្វីបានជាតុល្យភាពពាណិជ្ជកម្មមានការខុសគ្នា រវាងការនាំចេញរបស់យើង»។

បើតាមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជាបាននាំចេញទៅប្រទេសខ្លះក្នុងក្របខណ្ឌអាស៊ាន ច្រើនជាងការនាំចូល ដូចជាការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី គឺមានចំនួនច្រើនជាងការនាំពីម៉ាឡេស៊ី ចូលកម្ពុជា ដូច្នេះនេះហើយជាក្រឹត្យក្រមសេដ្ឋកិច្ចរវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​រដ្ឋបាល​ត្រាំ​​​​សន្សំលុយបាន​ជិត​​១ពាន់​លាន​ដុល្លារ​១ឆ្នាំ​ពី​ការបិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

លៀក លីដា
ជីវិតកម្សាន្ដ៣១ នាទីutes មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

សេដ្ឋកិច្ច៣ ម៉ោង មុន

អ្នកនាំពាក្យអះអាង តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីល្អជាងឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម