KPT+
ជាងកាត់សក់ជប៉ុន វ័យ១០៨ឆ្នាំ នៅតែមាំមួន ដោយសារប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃជីវិត
ស្ត្រីវ័យ១០៨ឆ្នាំរូបនេះនៅតែមានសុខភាពល្អ ប្រុងប្រយ័ត្ន និងបម្រើអតិថិជនដែលមកកាត់សក់បានយ៉ាងល្អប្រសើរ។ គាត់តែងតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃជីវិត ដោយមិនមានការអន់ចិត្ត គ្មានការច្រណែន មិនឈ្លោះប្រកែកជាមួយនរណានាំឲ្យជីវិតជួបទុក្ខសោកឡើយ។
លោកយាយ Shitsui Hakoishi កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩១៦ ក្នុងគ្រួសារកសិករនៅ Nakagawa ប្រទេសជប៉ុន។ កាលនៅក្មេង គាត់បានចាកចេញពីស្រុកកំណើតទៅទីក្រុងតូក្យូ ដើម្បីរៀនពាណិជ្ជកម្ម។ គាត់បានចាប់ផ្តើមធ្វើការជាជាងកាត់សក់នៅឆ្នាំ ១៩៣១។ នៅអាយុ ២០ឆ្នាំ គាត់បានទទួលវិញ្ញាបនបត្រកាត់សក់ ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងជីវិតរបស់គាត់។

បន្ទាប់ពីរៀបការរួច គាត់និងប្តីបានបើកហាងមួយនៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៣៩។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមលោកលើកទី២ បានយកអ្វីៗទាំងអស់ចេញពីគាត់។ ក្រោយមក ស្វាមីបានទទួលមរណភាព ហាងកាត់សក់ត្រូវបំផ្លាញដោយការវាយឆ្មក់តាមអាកាស។ នៅឆ្នាំ ១៩៥៣ គាត់បានត្រឡប់ទៅស្រុកកំណើតនៅ Nakagawa ដើម្បីចាប់ផ្តើមអាជីពឡើងវិញ និងបើកហាងកាត់សក់ផ្ទាល់ខ្លួនផងដែរ។
នៅឆ្នាំ ២០២០ គាត់មានកិត្តិយសដែលត្រូវបានជ្រើសរើសជាអ្នកកាន់ភ្លើងសម្រាប់កីឡាអូឡាំពិកទីក្រុងតូក្យូ។ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ គាត់បានហាត់ដើរជារៀងរាល់ថ្ងៃ។ គាត់កាន់ដំបងធ្ងន់ដូចពិលអូឡាំពិក ពេលដើរប្រហែល ១០០០ ជំហាន។ ទោះបីជាមានអាយុ ១០៨ ឆ្នាំក៏ដោយ លោក Hakoishi នៅតែបម្រើអតិថិជនរបស់គាត់ជាប្រចាំ។ គាត់បានចែករំលែកថា គាត់មិនមានគម្រោងចូលនិវត្តន៍ ហើយបន្តធ្វើការងារដែលគាត់ស្រឡាញ់អស់រយៈពេលជិតមួយសតវត្ស។
យ៉ាងណា កាលពីពេលថ្មីៗនេះ គាត់ត្រូវបានផ្តល់កិត្តិយសដោយអង្គការ Guinness World Records ថា ជាអ្នកកាត់សក់ស្ត្រីដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងវ័យ ១០៨ ឆ្នាំ។ នៅពេលសួរអំពីទស្សនវិជ្ជាដែលជួយឲ្យគាត់មានអាយុវែង និងយកឈ្នះលើគ្រប់បញ្ហាទាំងអស់ក្នុងជីវិត គាត់បានចែករំលែកថា សូមអរគុណចំពោះការថែរក្សារបបអាហារដែលមានសុខភាពល្អ ដោយរួមបញ្ចូលគ្នានូវលំហាត់សាមញ្ញៗដូចជាការដើរ និងស្មារតីសុទិដ្ឋិនិយម ដោយមិនមានការច្រណែន ឬស្អប់នរណាម្នាក់ឡើយ។
ជាចុងក្រោយលោកយាយបានមានប្រសាសន៍ថែមទៀតថា «គ្មានការអន់ចិត្ត គ្មានការស្អប់ គ្មានការប្រច័ណ្ឌ គ្មានការប្រកែក គឺជាទស្សនៈជីវិតដែលម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំតាំងពីតូច។ នេះជួយឲ្យខ្ញុំរក្សាស្មារតីវិជ្ជមាន និងសុទិដ្ឋិនិយមគ្រប់កាលៈទេសៈទាំងអស់»៕



អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ