អាជីព
គន្លឹះ ៦ យ៉ាងធ្វើឲ្យដំណើរការការប្រជុំធំៗ ប្រកបដោយជោគជ័យមិនមានគំនិតខ្វែងគ្នា
ការប្រជុំប្រកបដោយជោគជ័យនិងប្រសិទ្ធភាព គឺជាវិធីមួយនៃការពិភាក្សានិងដោះស្រាយបញ្ហា មិនត្រឹមតែនៅក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងអង្គភាពមួយចំនួនផងដែរ។
នេះគឺជាគន្លឹះងាយៗចំនួន ៦ អំពីរបៀបដំណើរការការប្រជុំប្រកបដោយប្រសិទ្ធភាព៖
១. កំណត់គោលបំណងច្បាស់លាស់សម្រាប់ការប្រជុំ

ការប្រជុំមួយមានប្រសិទ្ធភាព លុះត្រាតែគោលបំណងនិងគោលដៅត្រូវបានឆ្លើយតប មិនថាដោះស្រាយ ជម្លោះរវាងបុគ្គលិកឬពិភាក្សាអំពីវិបត្តិក្រុមហ៊ុនទេ។ នេះក៏ពាក់ព័ន្ធនឹងការឈានដល់លទ្ធផលជាក់លាក់មួយដែរ ហើយលទ្ធផលនេះទំនងជាទាក់ទងទៅនឹងគោលបំណង។
គោលបំណងច្បាស់លាស់ ត្រូវតែបានគ្រោងទុក មុនពេលបញ្ជូនលិខិតអញ្ជើញទៅអ្នកដែលពាក់ព័ន្ធ។
២. អញ្ជើញតែមនុស្សសំខាន់ៗក្នុងផ្នែកនីមួយៗ
បើគោលបំណងនៃការប្រជុំទាក់ទងជាមួយបណ្ដាញសុវត្ថិភាពរបស់ក្រុមហ៊ុន ត្រូវអញ្ជើញប្រធានផ្នែកព័ត៌មានវិទ្យា។ តែបើការប្រជុំមានទាក់ទងជាមួយអនាគតក្រុមហ៊ុន អញ្ជើញចៅហ្វាយរបស់អ្នក និងបុគ្គលិកផ្សេងទៀតឲ្យចូលរួម។
ពិចារណាតែមនុស្សដែលសំខាន់ក្នុងផ្នែករបស់ពួកគេ សម្រាប់ការប្រជុំ បន្ទាប់មកផ្ញើលិខិតអញ្ជើញទៅមនុស្សទាំងនោះ។ តាមវិធីនេះ អ្នកនឹងមិនខ្ជះខ្ជាយពេលវេលារបស់អ្នកដទៃឡើយ។
៣. មិនត្រូវអនុញ្ញាតឲ្យប្រើស្មាតហ្វូនឬថេប្លេតក្នុងពេលប្រជុំ
ដើម្បីធានាថាពួកគេនឹងផ្ដោតលើការប្រជុំប្រកបដោយប្រសិទ្ធភាព ត្រូវតែហាមឃាត់ការប្រើប្រាស់ស្មាតហ្វូននិងថេប្លេត។ ដូច្នេះម្នាក់ៗ នឹងផ្ដោតអារម្មណ៍លើការប្រជុំតែប៉ុណ្ណោះ។
៤. ចាត់តាំងអ្នកណាម្នាក់សម្របសម្រួលសម្រាប់ការប្រជុំ

ទោះបីអ្នកជាមនុស្សម្នាក់ដែលរៀបគម្រោងប្រជុំក៏ដោយ នេះមិនមានន័យថាអ្នកក៏ជាអ្នកសម្របសម្រួលដែរ។ គួរតែរកមនុស្សដែលសក្ដិសមបំផុត ដើម្បីសម្របសម្រួលក្នុងកិច្ចប្រជុំ ឬបើអ្នកគិតថា អ្នកណាម្នាក់ដឹងពីរបៀបនៃដំណើរការការប្រជុំ ប្រកបដោយប្រសិទ្ធភាព។
៥. ចំណាយរយៈពេល ៥ ទៅ ១០ នាទីពិនិត្យមើលសេចក្ដីសម្រេចចុងក្រោយ
ការដឹងច្បាស់រវាងអ្នកចូលរួមនិងគោលបំណង នៃការប្រជុំ ត្រូវតែបំពេញឲ្យបានមុនពេលបញ្ចប់ការប្រជុំ។ នេះធានាថា មនុស្សគ្រប់គ្នាពេញចិត្តនឹងសំណួររបស់ពួកគេ នឹងអាចរួមបញ្ចូលជាន័យតែមួយ។
អ្នកសម្របសម្រួលគួរតែលុបបំបាត់រាល់ការខ្វែងគំនិតគ្នា រវាងអ្នកចូលរួម មុនពេលបញ្ចប់កិច្ចប្រជុំ ហើយពួកគេត្រូវតែចេញនូវដំណោះស្រាយច្បាស់លាស់ ចំពោះបញ្ហារបស់ពួកគេ។
៦. ផ្ញើសន្លឹកវាយតម្លៃទៅអ្នកចូលរួមទាំងអស់

យើងត្រូវតែទទួលស្គាល់ថា មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តគំនិតនៃការប្រជុំទេ ហើយសម្រាប់អ្នកផ្សេងទៀត យើងត្រូវតែរកវិធី ដើម្បីធានាថា ពួកគេមានអ្វីចង់បន្ថែមទៀត។
ពួកគេមួយចំនួនមិននិយាយពីបញ្ហាកើតឡើងឡើយ បើសិនត្រូវសួរដោយផ្ទាល់ក្នុងពេលប្រជុំ។ ដូច្នេះសន្លឹកវាយតម្លៃ គឺជាឧបករណ៍ងាយមួយ ដើម្បីទទួលបានមតិឆ្លើយតបពីមនុស្សទាំងនោះ ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាងសម្គាល់ថា ចៅហ្វាយកំពុងតែមិនទុកចិត្តយើង
ចុចអាន៖ល្បិចប្រើពេលសម្ភាសន៍ធានាធ្វើឲ្យគេចង់ជ្រើសរើសយើងរំលងបេក្ខជនផ្សេង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ