Connect with us

ចរាចរណ៍

រថយន្ត ២ គ្រឿង បុកគ្នា នៅផ្លូវបំបែកជាបួន រងការខូចខាតទាំងសងខាង

បានផុស

នៅ

រថយន្ត Toyota Prius បើក​ឆ្លង​ផ្លូវ​ខ្វះ​ការ​ប្រុងប្រយ័ត្ននៅ​ផ្លូវបំបែក​ជា​បួន ត្រូវ​រថយន្ត Ford Ranger បើក​ជ្រុល​ទៅ​បុក​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងសងខាង​យ៉ាង​ដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០២៥ ចំណុច​ផ្លូវ ៣៦០ កែង​ផ្លូវ ៩៥ សង្កាត់​បឹង​កេងកង​ទី ៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត​ម៉ាក Toyota Prius ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BO 7074 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ៩៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BF 1167 ជិះ​គ្នា ៧ នាក់ ជា​លក្ខណៈ​គ្រួសារ រួម​ទាំង​អ្នក​បើកបរ​ជា​បុរស បាន​បើក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ៣៦០ ទិសដៅ​ពី​កើត​ទៅ​លិច ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូចគ្នា ក៏​ជ្រុល​ទៅ​បុក​រថយន្ត Toyota Prius យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងឆ្វេង។ ចំណែក​ខាង​រថយន្ត Ford Ranger រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​គាប​ជាប់​នឹង​រថយន្ត Toyota Prius តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​ទាំងសងខាង។

ក្រោយ​កើតហេតុ​ភាគី​ទាំងសងខាង​យក​ត្រូវ​រៀងខ្លួន​ទើប​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត៕​

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២ នាទីutes មុន

រថយន្ត ២ គ្រឿង បុកគ្នា នៅផ្លូវបំបែកជាបួន រងការខូចខាតទាំងសងខាង

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្តេច ហ៊ុន សែន៖ នៅលើពិភពលោកនេះកម្រណាស់ដែលអាចធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មស្មើគ្នា

ព័ត៌មានជាតិ៤៥ នាទីutes មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លេនៅខេត្តកណ្ដាល

ព័ត៌មានជាតិ៥០ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះត្រួតពិនិត្យណែនាំទីតាំងកែច្នៃ-វេចខ្ចប់ថ្នាំជក់ សាយភាយក្លិនប៉ះពាល់ពលរដ្ឋ

ព័ត៌មានជាតិ៥៨ នាទីutes មុន

ស្រុកពញាឮ ជាស្រុកដំបូងដែលត្រូវរើសសម្រាប់សិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ និងលំហបៃតង

សន្តិសុខសង្គម១៣ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ចរាចរណ៍២ ម៉ោង មុន

BMW បុក Chevrolet ពីក្រោយវិលមួយជុំ រុញផ្ទប់រនាំងដែក ០៦ ផ្ទាំង លើផ្លូវ ៦០ ម៉ែត្រ ដែលអាជ្ញាធរទើបតែដាក់ថ្មីៗ នេះ រងការខូចខាត

Sokha Hotels

ព័ត៌មានពេញនិយម