ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាក ព្រមាន! សមាជិកណាតូ២ នឹងផ្ទុះសង្គ្រាមជាមួយគ្នា ព្រោះផែនការ Greenland របស់ ត្រាំ
ក្រោយលោក ដូណាល់ ត្រាំ បង្ហាញគម្រោងដណ្តើមយកកោះ Greenland មកគ្រប់គ្រងហើយអាចមានជំនួយពីអង្គការណាតូដែរនោះ ស្រាប់តែភាគីដាណឺម៉ាក ព្រមានថា ផែនការរបស់ប្រធានាធិបតីអាមេរិក អាចបង្កឲ្យមានសង្គ្រាមរវាងទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋជាសមាជិកអង្គភាពអាត្លង់ទិកខាងជើងមួយនេះ។

កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥ លោក ត្រាំ បានឆ្លើយសំណួរអ្នកកាសែតអំពីទស្សនៈវិស័យក្នុងការកាត់យកកោះ Greenland ដោយលើកឡើងថា៖ «តាមខ្ញុំគិតថ្ងៃណាមួយ រឿងនេះនឹងកើតឡើង។ យើងត្រូវការ Greenland សម្រាប់សន្តិសុខអន្តរជាតិ ហើយរឿងនេះក៏អាចមានណាតូ ចូលជួយដែរ»។
យ៉ាងណា ជុំវិញផែនការនេះ ធ្វើឲ្យដាណឺម៉ាក ក្តៅស្លឹកត្រចៀក ដោយសមាជិកសភាមួយរូបនិងជាប្រធានគណៈកម្មាធិការការពារជាតិឈ្មោះ Rasmus Jarlov ព្រមានថា ផែនការរបស់លោក ត្រាំ នឹងធ្វើឲ្យអាមេរិក-ដាណឺម៉ាក កើតសង្គ្រាមជាមួយគ្នា។

លោកបានបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រថា «គ្មានរឿងអ្វីត្រូវនិយាយឡើយ ពាក់ព័ន្ធការប្រគល់កោះអាក់ទិកមួយនេះទៅឲ្យអាមេរិក។ ដាណឺម៉ាក មិនពេញចិត្តទេរឿងដែលលោក ត្រាំ និងប្រមុខណាតូ ម៉ាក រូត និយាយលេងសើចអំពី Greenland»។
លោកបន្តថា នេះមានន័យថា វានឹងមានសង្គ្រាមរវាងប្រទេសណាតូទាំងពីរ។ ដាណឺម៉ាក មិនព្រងើយកន្តើយដាក់ Greenland ឡើយ។ មានតែសេណារីយ៉ូដែលអាមេរិកប្រើកម្លាំងទ័ពមកឈ្លានពានប៉ុណ្ណោះ ទើបអាចយក Greenland បាន។

សូមជម្រាបជាថ្មី Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ ខណៈបច្ចុប្បន្ន វាមានប្រជាជនប្រមាណ៥៦ ០០០នាក់។
Greenland ស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយសម្បូរធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍមានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ថា នឹងកាត់យក Greenland ហើយ ណាតូ ប្រហែលចូលជួយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ