ព័ត៌មានអន្ដរជាតិ
ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ
ស្របពេលបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ស្ថិតក្នុងស្រមោលគ្មានភាពច្បាស់លាស់, ជំនួយការជាន់ខ្ពស់របស់លោក ហ្សេលេនស្គី បញ្ជាក់ថា ទីក្រុងកៀវ នឹងមិនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីឡើយ ទោះបទឈប់បាញ់នោះពិតជាលេចចេញជារូបរាងក៏ដោយ។

លោក Mikhail Podoliak បានថ្លែងយ៉ាងដូច្នេះទៅកាន់សារព័ត៌មានអ៊ីតាលី la Repubblica កាលពីថ្ងៃសុក្រទី១៤ខែមីនាឆ្នាំ២០២៥ ដោយនិយាយថា ទោះមានបទឈប់បាញ់រយៈពេល៣០ថ្ងៃ ក៏អ៊ុយក្រែននឹងនៅតែរក្សាច្បាប់អាជ្ញាសឹកដដែល ហើយមិនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីឡើយ។
លោកបញ្ជាក់ថា អ៊ុយក្រែន ត្រូវតែពង្រឹងសមត្ថភាពប្រយុទ្ធ រហូតទាល់តែស្ថានការណ៍វិលមករកភាពប្រក្រតីវិញ។ បទឈប់បាញ់៣០ថ្ងៃ មិនអាចឲ្យការបោះឆ្នោតរៀបចំទៅបាននោះទេ។

សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ត្រូវបានបង្ហាញអំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១ខែមីនា។
ចំពោះសំណើនេះ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវបានឯកភាពរួចហើយ ប៉ុន្តែភាគីរុស្ស៊ីមិនទាន់យល់ព្រមឡើយ ជាពិសេសលោក ពូទីន បានទាមទារឲ្យមានការធានា៣យ៉ាងសិន មុនខ្លួនព្រមទទួលយក។ លោកបញ្ជាក់យ៉ាងច្បាស់ថា ការធានាទាំង៣នោះមានដូចជា អ៊ុយក្រែននឹងមិនត្រូវចល័តទ័ព បង្វឹកទ័ពថ្មីៗ និងទទួលបានសព្វាវុធនោះទេ។
មុននេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ព្រមានដែរថា បើរុស្ស៊ីនិងអ៊ុយក្រែន មិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាទេនោះ សង្គ្រាមលោកលើកទី៣ អាចផ្ទុះឡើងហើយប្រហែលជាមានទំហំធំជាងសង្គ្រាមលើកណាណាទាំងអស់ថែមទៀតផង
បើនិយាយពីច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែនវិញ ប្រទេសនេះបានដាក់ច្បាប់អាជ្ញាសឹក ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ។ ម្យ៉ាង អាណត្តិប្រធានាធិបតីរបស់លោកហ្សេលេនស្គី ក៏បានផុតកំណត់ជាផ្លូវការហើយដែរក្នុងខែឧសភាឆ្នាំ២០២៤ ប៉ុន្តែមកទល់ឥឡូវ អ៊ុយក្រែន មិនទាន់អាចរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២១ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៤៩ នាទីutes ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១