ព័ត៌មានជាតិ
អភិបាលខេត្ត បញ្ជាឱ្យទម្លាក់ស្លាកយីហោ ដែលសរសេរខុសអក្ខរាវិរុទ្ធ
ស្លាកយីហោមួយលើកដោយម្ចាស់ហាងជនជាតិចិន ដែលសរសេរខុសអក្ខរាវិរុទ្ធទាំងស្រុង ស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយត្រូវមហាជនថតបានបង្ហោះលើបណ្ដាញសង្គមព្រោងព្រាត ត្រូវអភិបាលខេត្តមណ្ឌលគិរីបញ្ជាឲ្យមន្ត្រី ចុះអន្តរាគមន៍ណែនាំដល់ម្ចាស់ទីតាំងទម្លាក់ចុះវិញភ្លាមផងដែរ។

លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្រោយពីការលើកស្លាកយីហោដោយសរសេរខុសអក្ខរាវិរុទ្ធ ទាំងស្រុង ដោយមានការបញ្ជាផ្ទាល់ពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីឲ្យមន្ត្រីក្រោមឱវាទក្រុង និងសង្កាត់ចុះអនុវត្តអន្តរាគមន៍ឲ្យម្ចាស់ទីតាំងខាងលើទម្លាក់ផ្លាកចុះវិញ និងកែសម្រួលស្លាកយីហោនោះឲ្យត្រូវតាមអក្ខរាវិរុទ្ធ បើពួកគេចង់លើកឡើងសាជាថ្មីម្ដងទៀត ប៉ុន្តែអាជ្ញាធរមិនបានធ្វើកិច្ចសន្យាអ្វីនោះទេគ្រាន់តែអប់រំណែនាំតែប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាមិញ មហាជនរំពឹងថា អាជ្ញាធរខេត្តក្រុងនិងពិនិត្យតាមដានស្លាកយីហោនៅតាមហាងរបស់ជនបរទេស ដោយលើកនៅក្នុងខេត្តមណ្ឌលគិរីឲ្យបានល្អិតល្អន់ច្បាស់លាស់ចៀសវាងខុសអក្ខរាវិរុទ្ធបណ្តាលឲ្យមានការភាន់ច្រឡំពីមហាជន ក៏ដូចជាភ្ញៀវផ្សេងៗនៅខេត្តមណ្ឌលគិរីនៅពេលខាងមុខ។
លោក លឹម ស្រេងប្រាប់ថា៖ «ព្រោះអក្សរជាតិខ្មែររបស់យើងដ៏ល្អផូរផង់ ហើយបែរជាត្រូវជនអគតិមួយចំនួនយកទៅបម្លែង សរសេរឲ្យខុសអក្ខរាវិរុទ្ធ ដែលអាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រទេសជាតិផងដែរ»៕
អត្ថបទ៖ រៀម សុខហេង

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់