Connect with us

ព័ត៌មានអន្ដរជាតិ

ស្ងាត់ៗ! លោក ស៊ី ជីនពីង និង គីម ជុងអ៊ុន ឆ្លើយឆ្លងសារនិយាយពីបញ្ហាមួយចំនួន

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានឆ្លើយឆ្លងសារជាមួយគ្នាដើម្បីបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការពង្រឹងទំនាក់ទំនង ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយថា សារទាំងនេះត្រូវបានបញ្ជូនដោយមន្រ្តីនៃភាគីទាំងពីរនៅពេលពួកគេបានជួបគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីទាំងនោះគឺលោក Song Tao ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងថ្មីប្រចាំនៅប្រទេសចិនគឺលោក Ri Ryong Nam ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានដកស្រង់សម្តីលោក ស៊ី ដែលបាននិយាយនៅក្នុងសារនោះថា មិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើងគឺជា “កំណប់ទ្រព្យដ៏មានតម្លៃ” ដែលបានចែករំលែកដោយអ្នកទាំងពីរ ។

លោកបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសកូរ៉េខាងជើង “ក្រោមស្ថានភាពថ្មី” ។

ទន្ទឹមនោះ ស៊ីនហួ ក៏បានដកស្រង់សម្តីរបស់លោក គីម ផងដែរដែលបានសន្យាពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេឲ្យទៅជាការច្រណែនរបស់ពិភពលោក ។

សាររបស់មេដឹកនាំទាំងពីរមិនបានសំដៅទៅលើសហរដ្ឋអាមេរិកដោយផ្ទាល់នោះទេ ប៉ុន្តែត្រូវបានគេមើលឃើញថាជាការខិតខំដើម្បីរក្សាចេតនាណាមួយដោយសង្កត់ធ្ងន់លើចំណងមិត្តភាពរវាងប្រទេសរបស់ពួកគេ ។

ស្របពេលជាមួយគ្នានេះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានរិះគន់ចិនយ៉ាងខ្លាំងជុំវិញបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខ ។ ទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូងក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើងកំពុងទាញយកសារធាតុគីមីភ្លុយតូនីញ៉ូម ផលិតអាវុធនុយក្លេអ៊ែរបន្ថែម

ចុចអាន ៖ អាមេរិកចោទប្រកាន់ជនជាតិកូរ៉េខាងជើង៣នាក់ពីបទ​ Hack និងលួចលុយតាមអ៊ីនធើណិតយកទៅឲ្យលោក គីម ជុងអ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម