Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ៣៣ ពីកំពត​​ទៅ​ព្រំដែនកម្ពុជា-វៀតណាម ត្រៀមសម្ពោធជាផ្លូវការឆាប់ៗនេះ

បានផុស

នៅ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) នឹងត្រៀមដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាម លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ខណៈ​ដែលលោក​បាន​ដឹកនាំក្រុមការងារចុះពិនិត្យការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខណៈ​ដឹកនាំក្រុមការងារចុះពិនិត្យការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ ៣៣ មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​បាន​ចុះ​ពិនិត្យ​ទីតាំងសម្រាប់ត្រៀមដាក់សម្ពោធជា​ផ្លូវការនាពេលឆាប់ៗខាងមុខ។

បើតាម លោក ប៉ាល់ ចន្ទតារា ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវថ្នល់នៅក្រោយពេល​សាងសង់​បន្ទាប់ពីធ្វើការប្រគល់-ទទួលរួចរាល់ រក្សាបាននូវគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង ជាពិសេសស្វែងរកទីតាំងល្អសម្រាប់ប្រារព្ធពិធីសម្ពោធ​ជា​ផ្លូវការ​ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

គម្រោង​លើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ បានបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់​ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុច គ.ម ១៤៨+១០០) ទៅកាន់​ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុង​កែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម