Connect with us

សេដ្ឋកិច្ច

អ្នកនាំពាក្យអះអាង តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីល្អជាងឆ្នាំមុន

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ នេះថា តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីនៅក្នុងខែមីនា ឆ្នាំនេះ ល្អជាងខែមីនា ឆ្នាំមុន។ តាមឃ្លាំងមួយចំនួនទទួលទិញក្នុងតម្លៃ ៥៨០០ រៀល ក្នុងមួយ​គីឡូ​ក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានថ្លែងថា៖ «កត្តាកំណត់តម្លៃ ដូចជាប្រភេទពូជ គុណភាពគ្រាប់ កម្រិត​សំណើម បរិមាណលក់ចេញ ទីតាំងប្រមូល និងពេលវេលានៃការលក់ចេញ សុទ្ធសឹង​តែអាច​ធ្វើឱ្យថ្លៃគ្រាប់ស្វាយចន្ទីខុសគ្នាបាន តែទោះជាយ៉ាងណា យើងសង្កេតឃើញថា ទីផ្សារ​ចន្ទី​ក្នុង​ខែមីនាឆ្នាំនេះនៅល្អជាងខែមីនាឆ្នាំមុនច្រើន»។

កាលពីសប្ដាហ៍មុន តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះពី ៦០០០ រៀល ក្នុង​​មួយគីឡូក្រាម មកត្រឹម ៤ ៨០០ ខណៈកំពង់ធំ មានស្ថិរភាពជាងគេនៅត្រឹម ៥ ២០០ រៀល ក្នុង​មួយ​គីឡូក្រាម។

លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នសហគ្រាសក្នុងស្រុក​មិនមានថវិកា​ទិញគ្រាប់​ស្វាយ​ចន្ទី​នោះ​ទេ ពោលគឺមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលទទួលបានកម្ចីពីធនាគារ ដូច្នេះតម្លៃ​គ្រាប់​​ស្វាយចន្ទីរបស់​កម្ពុជា ត្រូវពឹងផ្អែកទាំងស្រុងលើទីផ្សារវៀតណាម ដែលធ្វើឱ្យវៀតណាម​ទម្លាក់​តម្លៃដែរ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផល​គ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិត​ជា​ទឹក​ប្រាក់​​ ១,១៥០ ពាន់លាន​ដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១៣ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម